បំណុលឯកជននៅកម្ពុជា ហក់ឡើងដល់ជាង៦២ពាន់លានដុល្លារ តើជាសញ្ញាគ្រោះថ្នាក់ ឬជាកម្លាំងចលករសេដ្ឋកិច្ច?
ដោយ
គិតត្រឹមឆ្នាំ២០២៥ ពលរដ្ឋកម្ពុជា ប្រមាណ៥លាននាក់ កំពុងប្រើប្រាស់ឥណទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងទំហំទឹកប្រាក់សរុបរហូតដល់ជាង៦២ពាន់លានដុល្លារអាម៉េរិកឯណោះ។ ទោះបីជាទំហំបំណុលនេះខ្ពស់ជាងផលិតផលក្នុងស្រុកសរុប (GDP) ក៏ដោយ ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចអះអាងថា វានៅតែស្ថិតក្នុងកម្រិត ដែលអាចគ្រប់គ្រងបាន។