តើពលរដ្ឋគួរខ្ចីប្រាក់បន្ថែម ឬមានការថ្លឹងថ្លែងបែបណាក្នុងការប្រើប្រាស់ឥណទានក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា?
ដោយ
ជាការពិតណាស់ ឥណទាន គឺជាឧបករណ៍ហិរញ្ញវត្ថុដ៏សំខាន់មួយសម្រាប់គាំទ្រដល់តម្រូវការហិរញ្ញវត្ថុរបស់ពលរដ្ឋ ក្នុងការកែលម្អជីវភាពរស់នៅ និងជំរុញការរីកចម្រើនអាជីវកម្ម ប្រសិនបើការប្រើប្រាស់ឥណទាននោះធ្វើឡើងដោយការយល់ដឹង ចំគោលដៅ និងការទទួលខុសត្រូវ។ គិតត្រឹមឆ្នាំ២០២៥ ពលរដ្ឋកម្ពុជា ប្រមាណ៥លាននាក់ កំពុងប្រើប្រាស់ឥណទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងទំហំទឹកប្រាក់សរុបរហូតដល់ជាង៦២ពាន់លានដុល្លារអាម៉េរិក។