វិស័យអនឡាញនៅវៀតណាម ឈានដល់ជាង១៦ពាន់លានដុល្លារអាម៉េរិក ជាប់ក្នុងចំណោមទីផ្សារអនឡាញកំពូលទាំង៣នៅអាស៊ាន
ដោយ
វិស័យអនឡាញនៅវៀតណាម បានជាប់ឈ្មោះក្នុងចំណោមទីផ្សារអនឡាញ (E-commerce) កំពូលទាំង៣នៅអាស៊ាន ក្នុងឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃទី២៨ ខែមិថុនា។ យោងតាមរបាយការណ៍របស់ Momentum Works បានបង្ហាញថា ពលរដ្ឋវៀតណាម បានចំណាយប្រាក់រហូតដល់ទៅ១៦ពាន់លានដុល្លារអាម៉េរិក លើការទិញទំនិញតាមប្រព័ន្ធអនឡាញក្នុងឆ្នាំ២០២៤ ធ្វើឱ្យវៀតណាម ជាប់ចំណាត់ថ្នាក់ជាទីផ្សារអនឡាញ (E-commerce) កំពូលទាំង៣នៅអាស៊ាន។