ការនាំចេញអង្កររបស់វៀតណាមនឹងជួបបញ្ហាប្រឈម ក្រោយហ្វីលីពីនផ្អាកការនាំចូល
ដោយ
ប្រទេសហ្វីលីពីន កាលពីពេលថ្មីៗបានសម្រេចផ្អាកការនាំចូលអង្ករពីប្រទេសផ្សេងៗរយៈពេលពីរខែ ដោយចាប់ផ្តើមអនុវត្តពីខែកញ្ញា តទៅ ដើម្បីជួយកសិករក្នុងស្រុក ដែលកំពុងដល់រដូវប្រមូលផល។ ការផ្អាកនេះនឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសនាំចេញអង្ករនានា ជាពិសេសវៀតណាមតែម្តង ដោយសារប្រទេសនេះជាអ្នកនាំចេញអង្ករច្រើនជាងគេទៅប្រទេសហ្វីលីពីន។ពាក់ព័ន្ធបញ្ហានេះ សមាគមស្បៀងអាហារវៀតណាមបានស្នើឱ្យក្រសួងពាណិជ្ជកម្ម ចាត់វិធានការជួយដោះស្រាយលើបញ្ហានេះ ព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។