លោក អានុទីន បង្គាប់ឱ្យប្រធានអាយស្ម័យយានថៃពិចារណាលាលែងពីតំណែង ក្រោយរថភ្លើងបើកបុកដងស្ទូចសំណង់បណ្តាលឱ្យមនុស្សស្លាប់២២នាក់
ដោយ
សោកនាដកម្មដ៏រន្ធត់មួយនៅប្រទេសថៃបានកើតឡើងបានកើតឡើងនៅព្រឹកថ្ងៃទី១៤ ខែមករា ដោយរថភ្លើងដឹកអ្នកដំណើរមួយខ្សែបានបុកជាមួយដងសន្ទូចសំណង់ដ៏ធំមួយនៅក្នុងខេត្តនគររាជសីមា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់២២នាក់បានស្លាប់ និងរបួស៧៩នាក់។ ក្រោយកើតហេតុលោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ បានស្តីបន្ទោស និងបង្គាប់ឱ្យប្រធានអយស្ម័យយានថៃពិចារណាលាលែងពីតំណែង។