#សំណង់អគារ

Articles by Tag សំណង់អគារ

ថ្នាក់ដឹកនាំក្រសួងដែនដីជំរុញឱ្យក្រុមហ៊ុនអចលនទ្រព្យវិនិយោគលើអគារចាស់ៗនៅរាជធានីភ្នំពេញ តើអ្នកជំនាញមានការយល់ឃើញបែបណា?

ដោយ​ សោម ស្រីពេជ្រ
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យគាំទ្រចំពោះផែនការរបស់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ចំពោះការជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ គិតគូរលើការវិនិយោគលើសំណង់អគារចាស់ៗ ដែលមានសភាពទ្រុឌទ្រោមខ្លាំងនៅរាជធានីភ្នំពេញ។ បើតាមអ្នកជំនាញ កម្ពុជា គួរតែដល់ពេលវេលាក្នុងការគិតគូរវាយតម្លៃលើគុណភាពសំណង់អគារចាស់ៗទាំងនោះហើយ ដើម្បីបញ្ចៀសហានិភ័យសម្រាប់អ្នករស់នៅក្នុងអគារ និងបញ្ហាប្រឈមមួយចំនួនសម្រាប់សង្គមជាតិ។