ក្រុមប្រឹក្សាសន្ដិសុខជាតិថៃ សម្រេចអនុម័តព្យួរសេចក្ដីថ្លែងការណ៍រួមស្ដីពីសន្ដិភាពកម្ពុជា-ថៃ
ដោយ
ក្រោយកិច្ចប្រជុំបបន្ទាន់ជាង ៣ម៉ោង នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកានេះ ក្រុមប្រឹក្សាសន្ដិសុខជាតិថៃ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីថៃ លោក អានុទីន និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេច អនុម័តព្យួរសេចក្ដីថ្លែងការណ៍រួមស្ដីពីសន្ដិភាពកម្ពុជា-ថៃ និងអនុញ្ញាតឱ្យមានប្រតិបត្តិការយោធា ដោយភាគីថៃ ជំរុញឱ្យប្រទេសកម្ពុជា ទទួលខុសត្រូវទាំងស្រុងចំពោះឧប្បត្តិហេតុ ទាហានថៃផ្ទុះមីន កាលពីថ្ងៃទី ១០ ខែវិច្ឆិកា។ នេះបើយោងតាមកាសែតក្នុងស្រុកថៃ The Nation ។