អតីតមេដឹកនាំហ្វីលីពីនលោក ឌូទើតេ នឹងឡើងតតាំងក្តីនៅតុលាការយុត្តិធម៌អន្តជាតិពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
ដោយ
អតីតប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) ប្រឈមនឹងការឡើង
សវនាបឋមនៅតុលាការយុត្តិធម៌អន្តជាតិ (ICC) ពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកដែលបានបណ្ដាលឱ្យជនស៊ីវិលច្រើនពាន់នាក់រួមទាំងកុមារផងត្រូវបានបាត់បង់ជីវិត។ សវនាការបឋមនៅតុលាការយុត្តិធម៌អន្តជាតិ ដែលមានមូលដ្ឋានៅទីក្រុងឡាអេ ធ្វើឡើងដើម្បីវាយតម្លៃថា តើមានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីបន្តទៅការកាត់ក្តីដែរ ឬយ៉ាងណា។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Nikkei Asia នៅថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។