កម្ពុជាបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយគណនីធនាគារ ដើម្បីកាត់ផ្តាច់ឫសគល់ការឆបោកតាមអនឡាញ
ដោយ
ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចាប់ដៃគ្នាបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារ និងគណនីទូទាត់សងប្រាក់ផ្សេងៗ ដើម្បីពង្រឹងសុវត្ថិភាពឌីជីថលជូនប្រជាពលរដ្ឋ កាត់ផ្តាច់ឫសគល់នៃបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងលុបបំបាត់ចោលទាំងស្រុងនូវរាល់ស៊ីមកាតដែលគ្មានអត្តសញ្ញាណច្បាស់លាស់ ចេញពីប្រព័ន្ធហិរញ្ញវត្ថុជាតិ។ គំនិតផ្ដួចផ្ដើមនេះនឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការជំរុញបរិវត្តកម្មឌីជីថល និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។