តើអត្រាពន្ធបដិការ៣៦% របស់អាម៉េរិក អាចជះឥទ្ធិពលយ៉ាងណាដល់វិស័យកាត់ដេររបស់កម្ពុជា?
ដោយ
ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចបន្ថយអត្រាពន្ធបដិការពី៤៩%មកនៅត្រឹម៣៦%លើទំនិញកម្ពុជា ដែលនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ អត្រាពន្ធបដិការថ្មីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា តទៅ ដូច្នេះកម្ពុជា នៅពេលប្រមាណ៣សប្តាហ៍ក្នុងការចរចាជាមួយសហរដ្ឋអាម៉េរិក បន្ថែមទៀត។ តើអ្នកជំនាញក្នុងវិស័យកាត់ដេរមានការយល់ឃើញបែបណាចំពោះការបញ្ចុះអត្រាពន្ធមកនៅត្រឹម៣៦% សម្រាប់កម្ពុជា ស្របពេលសហរដ្ឋអាម៉េរិក ជាទីផ្សារនាំចេញទំនិញធំជាងគេបំផុតរបស់កម្ពុជា?