អ្នកជំនាញរំពឹងសហព័ន្ធអភិវឌ្ឍន៍ស្វាយ ដែលទើបបង្កើតថ្មី ជួយរួមចំណែកដោះស្រាយបញ្ហាទីផ្សារស្វាយនៅកម្ពុជា
ដោយ
សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា ដែលទើបបង្កើតឡើងកាលពីពេលថ្មីៗ មានសមាសភាពមកពីក្រុមអ្នកផលិត សហគមន៍កសិកម្ម អ្នកកែច្នៃ កសិពាណិជ្ជករ និងតួអង្គពាក់ព័ន្ធនានា នៅក្នុងខ្សែច្រវាក់តម្លៃនៃដំណាំស្វាយនៅកម្ពុជា។ សហព័ន្ធនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីជំរុញការកែច្នៃ និងតភ្ជាប់ខ្សែច្រវាក់ផលិតកម្មទៅកាន់ទីផ្សារ ដើម្បីបង្កើនប្រសិទ្ធភាពនៃការនាំចេញ។ តើសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជាអាចរួមចំណែកជួយស្វែងរកទីផ្សារជូនកសិករយ៉ាងណាដែរ?