#អនាគតប្រទេសកម្ពុជាទៅថ្ងៃមុខគឺមានតែពឹងផ្អែកលើផលិតភាព

Articles by Tag អនាគតប្រទេសកម្ពុជាទៅថ្ងៃមុខគឺមានតែពឹងផ្អែកលើផលិតភាព

ឯកឧត្តម វង្សី វិស្សុត៖ អនាគតប្រទេសកម្ពុជាទៅថ្ងៃមុខគឺមានតែពឹងផ្អែកលើផលិតភាព

ដោយ​ ​ ខេមបូណូមីស
នៅក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា និង ការប្រែប្រួលយ៉ាងលឿនរហ័ស ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់យ៉ាងច្បាស់ថា អនាគតនៃកំណើនសេដ្ឋកិច្ចកម្ពុជា មិនអាចពឹងផ្អែកទៅលើគំរូ ឬ ម៉ូដែលចាស់បានទៀតទេ ប៉ុន្តែត្រូវផ្លាស់ប្ដូរដោយផ្អែកលើ “ផលិតភាព” ជាកក្តាចម្បង ដើម្បីធានាកំណើនរយៈពេលវែង និង មានចីរភាព។ ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា ក្នុងរយៈពេលជាង៣ទសវត្សរ៍កន្លងមក កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានគាំទ្រដោយកត្តាសំខាន់៣ គឺ កំណើនកម្លាំងពលកម្ម ការវិនិយោគទុន និង កម្រិ