#អនុប្រធានាធិបតីអាម៉េរិក

Articles by Tag អនុប្រធានាធិបតីអាម៉េរិក

អនុប្រធានាធិបតីអាម៉េរិកព្រមានអ្នករិះគន់អ៊ីស្រាអែលថា អ៊ីស្រាអែលនៅសល់សម្ព័ន្ធមិត្តតែ១គត់ គឺលោក ត្រាំ

ដោយ​ ​ ខេមបូណូមីស
អនុប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ជេឌី វេន (JD Vance) បានបើកការវាយប្រហារពាក្យសម្តីយ៉ាងចាស់ដៃទៅលើក្រុមអ្នករិះគន់ក្នុងប្រទេសអ៊ីស្រាអែល ជុំវិញរឿងរ៉ាវកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់។ លោក វេន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺជាសម្ព័ន្ធមិត្តពិតប្រាកដតែមួយគត់ ដែលនៅសេសសល់សម្រាប់អ៊ីស្រាអែល។ មិនតែប៉ុណ្ណោះ លោក ក៏បានដាស់តឿន និងរំឭកគុណបំណាច់របស់អាម៉េរិក ដែលអាម៉េរិកបានផ្តល់កញ្ចប់ជំនួយការពារជាតិ និងសព្វាវុធរាប់ពាន់លានដុល្លារដល់អ៊ីស្រាអែលផងដែរ។