#អំពើឆបោក

Articles by Tag អំពើឆបោក

របាយការណ៍បង្ហាញថា សិង្ហបុរី ជាប់កំពូលតារាងនៅអាស៊ាន ដែលមានពលរដ្ឋចាញ់បោកលុយច្រើនជាងគេ ខណៈថៃ ជាប់ចំណាត់ថ្នាក់លេខ៣

ដោយ​ ​ ខេមបូណូមីស
ប្រទេសសិង្ហបុរី បានជាប់កំពូលតារាងប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលមានពលរដ្ឋចាញ់បោកលុយច្រើនជាងគេសរុបរហូតដល់ទៅ៨៦១លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ រីឯម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខ២ ដែលជនរងគ្រោះម្នាក់ចាញ់បោកលុយជាមធ្យម១,០៣៥ដុល្លារអាម៉េរិក ខណៈប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ៣ ដែលមានជនរងគ្រោះម្នាក់ចាញ់បោកលុយគេជាមធ្យម៣៥៤ដុល្លារអាម៉េរិក។ នេះបើយោងតាមរបាយការណ៍ ស្ដីពី ស្ថានភាពឆបោកនៅអាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ២០២៥ របស់អង្គការប្រឆាំងការឆបោកជាសកល ដែលមានមូលដ្ឋាននៅប្រទេសហូឡង់។