#អាស៊ាន+៣

Articles by Tag អាស៊ាន+៣

តំបន់អាស៊ាន+៣ ក្លាយជាទីផ្សារធំបំផុតរបស់ពិភពលោក គឺមិនមែនសហរដ្ឋអាម៉េរិក ទៀតនោះទេ

ដោយ​ ​ ខេមបូណូមីស
ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ដែលប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់កាលពីអំឡុងឆ្នាំ២០២៥ បានធ្វើឱ្យគំនិតដែលយល់ឃើញថា បណ្ដាសេដ្ឋកិច្ចអាស៊ីពឹងផ្អែកយ៉ាងខ្លាំងលើពលរដ្ឋអាម៉េរិក ដែលជាអ្នកប្រើប្រាស់នោះ គឺហួសសម័យហើយ។ ជាការពិតណាស់ថា តំបន់អាស៊ាន+៣ ពោលគឺតំបន់អាស៊ាន ដែលមានសមាជិក១១ប្រទេសបូកចិន ជប៉ុន កូរ៉េខាងត្បូង លែងគ្រាន់តែជារោងចក្រផលិតរបស់ពិភពលោកទៀតហើយ ពោលគឺតំបន់នេះបានក្លាយជាទីផ្សារធំបំផុតរបស់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Business Times កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។