ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហមប្រវែងជាង ២១ គ.ម. ក្នុងខេត្តកំពង់ធំដែលជាអំណោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត
ដោយ
(កំពង់ធំ)៖ ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីនិងជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ តំណាង ដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីពិធីសម្ពោធផ្លូវក្រាលក្រួសក្រហម ប្រវែង ២១,២៥ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ តភ្ជាប់ពីឃុំដងកាំបិតទៅឃុំសណ្តាន់ ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ