#ព្រឹត្តិការណ៍កីឡាស៊ីហ្គេម

Articles by Tag ព្រឹត្តិការណ៍កីឡាស៊ីហ្គេម

ថៃ កំពុងរងការរិះគន់ និងបាក់មុខដោយសាររៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមមិនបានល្អ

ដោយ​ ​ ខេមបូណូមីស
ប្រទេសថៃ ដែលកំពុងឈ្លានពានមកលើកម្ពុជា អាចចាត់ទុកជាប្រទេសមួយ ដែលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមមានភាពរញ៉េរញ៉ៃ និងអន់ជាងគេមួយនៅតំបន់អាស៊ាន។ ជាក់ស្តែងនៅក្នុងការប្រកួតកីឡាស៊ីហ្គេម ដែលថៃធ្វើម្ចាស់ផ្ទះជាងមួយសប្តាហ៍កន្លងមកនេះបានកើតមានបញ្ហាជាបន្តបន្ទាប់រាប់ចាប់តាំងពីបញ្ហាបច្ចេកទេស ការស្នាក់នៅហូបចុក ដឹកជញ្ជូន រហូតដល់បញ្ហាសណ្តាប់ធ្នាប់ជាដើម។ បញ្ហាទាំងនោះ មិនត្រឹមតែទាក់ទាញការរិះគន់ពីប្រទេសចូលរួមនោះទេ ថែមទាំងកំពុងធ្វើឱ្យថៃ បាក់មុខនៅលើឆាកអន្តរជាតិ ទៀតផង។