GTV គោព្រៃ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់បម្រើការជូនកងទ័ពកម្ពុជាជួរមុខ នឹងនាំយកសម្ភារប្រើប្រាស់ចាំបាច់ជូនដល់បងប្អូនជនភៀសសឹក
ដោយ
ក្រុមហ៊ុន GTV Motor Cambodia សូមជម្រាបជូនដល់អតិថិជន សប្បុរសជន និងជនរួមជាតិទាំងអស់ ឱ្យបានជ្រាប់ថា ក្រុមហ៊ុនយើងខ្ញុំ នឹងនាំយក តង់ កន្ទេល មុង ភួយ និងស្បៀងអាហារ សម្រាប់ប្រើប្រាស់ចាំបាច់ទៅជូនបងប្អូននៅជម្រកជនភៀសសឹកដោយផ្ទាល់ ដែលកំពុងរងផលប៉ះពាល់ពីសង្គ្រាមជនឈ្លានពានថៃ។ ហេតុដូច្នេះ សូមបងប្អូនទាំងអស់គ្នា អាចចូលរួមបរិច្ចាគជាសម្ភារទាំងនេះ ឬក៏ចូលរួមដំណើរជាមួយយើងខ្ញុំផ្ទាល់ ដើម្បីទៅដល់ទីតាំងផ្តល់ជំនួយតែម្តង។