#ក្រុមហ៊ុន Amazon

Articles by Tag ក្រុមហ៊ុន Amazon

ក្រុមហ៊ុន Amazon បាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិតជាលើកដំបូង ដើម្បីប្រកួតប្រជែងជាក្រុមហ៊ុន Starlink របស់កំពូលមហាសេដ្ឋី អេឡិន ម៉ាស់

ដោយ​ ​ ខេមបូណូមីស
ក្រុមហ៊ុនអាជីវកម្ម និងសេវាកម្មរបស់កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ កំពុងរងការប្រកួតប្រជែងទាំងក្នុង និងខាងក្រៅសហរដ្ឋអាម៉េរិក។ ជាក់ស្តែងអាជីវកម្មផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla កំពុងប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយក្រុមហ៊ុនចិន ជាពិសេសក្រុមហ៊ុន BYD តែម្តង ខណៈអាជីវកម្មក្នុងប្រព័ន្ធទូរគមនាគមន៍ ក៏កំពុងប្រឈមមុខនឹងប្រកួតប្រជែងពីក្រុមហ៊ុន Amazon ដែលនៅដើមសប្តាហ៍នេះបានបាញ់ផ្កាយរណបអ៊ីនធឺណិតដំបូងទៅកាន់គន្លងតារាវិថី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន អេភី។