ក្រុមហ៊ុន Leader Energy ទទួលបានហិរញ្ញប្បទានបៃតងចំនួន ៨០ លានដុល្លារ សម្រាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ខេមបូឌាន ទ្រែនមីសិន II ឯ.ក ពីធនាគារ មេយប៊ែង ដែលជាធនាគារនាំមុខ
ដោយ
Leader Energy Group Berhad (“Leader Energy” ឬ “the Group”) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងតំបន់ លើវិស័យថាមពលកកើតឡើងវិញ និងដំណោះស្រាយផ្នែកបញ្ជូនថាមពល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានប្រកាសជាផ្លូវការ ពីដំណើរការជោគជ័យនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ ខេមបូឌាន ទ្រែនមីសិន II ឯ.ក (“CTLII”) ដែលសម្រេចនិងទទួលបានសហប្រតិបត្តិហិរញ្ញប្បទានបៃតងចំនួន ប៉ែតសិប(៨០) លានដុល្លារ តាមរយៈ ធនាគារ មេយប៊ែង ក្នុងនាមជាធនាគារដឹកនាំតែមួយគត់ នៅក្នុងសហប្រតិបត្តិហិរញ្ញប្បទាននេះ ។