#មេដឹកនាំវៀតណាម

Articles by Tag មេដឹកនាំវៀតណាម

ឯកសារសម្ងាត់ទម្លាយថា វៀតណាម ត្រៀមទាំងពង្រឹងទំនាក់ទំនង និងជម្លោះដែលអាចកើតមានជាមួយអាម៉េរិក

ដោយ​ ​ ខេមបូណូមីស
ឯកសារសម្ងាត់របស់យោធាវៀតណាម បានបង្ហាញថា ទោះបីជាវៀតណាម មានទំនាក់ទំនងការទូតជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន យ៉ាងណាក៏ដោយ ក៏វៀតណាម កំពុងត្រៀមខ្លួនដោយស្ងៀមស្ងាត់សម្រាប់ជម្លោះ ដែលអាចកើតមានជាមួយសហរដ្ឋអាម៉េរិក។ ក្រុមអ្នកជំនាញនិយាយថា អ្វីដែលវៀតណាម ភ័យខ្លាចដ៏ធំបំផុតនោះ គឺមិនមែនប្រទេសចិន នោះទេ ប៉ុន្តែគឺភ័យខ្លាចភាពចលាចលផ្ទៃក្នុង ដែលគាំទ្រដោយមហាអំណាចបរទេសដូចជាសហរដ្ឋអាម៉េរិកជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។