ព្រឹត្តិការណ៍ Oktoberfest របស់អាល្លឺម៉ង់នឹងរៀបចំនៅកម្ពុជានាចុងខែតុលានេះ ដើម្បីអបអរសាទរដល់ភាពជាដៃគូកម្ពុជា-អាល្លឺម៉ង់
ដោយ
សមាគមអាជីវកម្មអាល្លឺម៉ង់ប្រចាំកម្ពុជា (GBC) បានប្រកាសរៀបចំព្រឹត្តិការណ៍ Oktoberfest នៅទីក្រុងភ្នំពេញ នាថ្ងៃទី24-25 ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ ដែលនឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំមួយ មានការនាំយកនូវបទពិសោធន៍ដ៏ល្បីល្បាញរបស់អាល្លឺម៉ង់មកកាន់ប្រទេសកម្ពុជា ដោយមានភ្ជាប់ជាមួយនូវភាពរីករាយរវាងភាពជាដៃគូកម្ពុជា-អាល្លឺម៉ង់ ក្នុងបរិយាកាសដ៍សែនមនោរម្យអមជាមួយ តន្ត្រី អាហារ និងស្រាបៀរ។ មិត្តភាពអាល្លឺម៉ង់-កម្ពុជា ឈានដល់ចំណុចកំពូលប្រចាំឆ្នាំរបស់ខ្លួនក្នុងអំឡុងពេល ព្រឹត្តិការណ៍កម្មវិធី Oktoberfest ប្រចាំនៅកម្ពុជា។