#ប្រទេសបារាំង

Articles by Tag ប្រទេសបារាំង

ប្រទេសបារាំងត្រូវបានគេប្រដូចជាអ្នកជំងឺនៅតំបន់អឺរ៉ុប

ដោយ​ ​ ខេមបូណូមីស
បារាំងដែលជាបងធំមួយនៅសហភាពអឺរ៉ុបនៅពេលនេះត្រូវបានប្រៀបប្រដូចទៅនឹងអ្នកជំងឺរបស់អឺរ៉ុប។ ការប្រដូចបែបនេះធ្វើឡើងក្រោយនៅពីរឆ្នាំចុងក្រោយនេះ បារាំងបានជួបបញ្ហាជាច្រើនរាប់ចាប់តាំងពីការធ្វើបាតុកម្មរហូតដល់ការផ្លាស់ប្តូរនាយករដ្ឋមន្រ្តីរហូតដល់ទៅ៥រូប ដែលជាការផ្លាស់ប្តូរដ៏ធំបំផុតមិនធ្លាប់មានកន្លងមក។ បញ្ហាវឹកវរនយោបាយនេះ បានទាញទម្លាក់បារាំងឱ្យផុងខ្លួនជាមួយបំណុលរហូតដល់ប្រមាណ៧៩ពាន់លានដុល្លារ ហើយគេរំពឹងថា អាចនឹងបន្តកើនដល់១១៨ពាន់លានដុល្លារនៅប៉ុន្មានឆ្នាំខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។