#រាជរដ្ឋាភិបាលថៃ

Articles by Tag រាជរដ្ឋាភិបាលថៃ

រាជរដ្ឋាភិបាលថៃ ចេញមកព្រមានយ៉ាងម៉ឺងម៉ាត់ ដាស់តឿនពលរដ្ឋខ្លួន កុំឱ្យឈរឈ្មោះតំណាងសម្រាប់ការវិនិយោគរបស់ជនបរទេស

ដោយ​ ​ ខេមបូណូមីស
រាជរដ្ឋាភិបាលថៃ ថ្មីៗនេះ បានចេញមកព្រមានយ៉ាងម៉ឺងម៉ាត់ ដោយដាស់តឿនពលរដ្ឋរបស់ខ្លួន កុំឱ្យលង់ខ្លួន តាមរយៈការឈរឈ្មោះធ្វើជាតំណាងសម្រាប់ការវិនិយោគដោយជនបរទេស នៅក្នុងទម្រង់អាជីវកម្មបណ្ដាក់ទុនរួមគ្នា ជាពិសេសនៅក្នុងវិស័យ ដែលទាក់ទងនឹងទេសចរណ៍ ឬអាជីវកម្ម ដែលប្រឈមនឹងផលវិបាកផ្លូវច្បាប់ធ្ងន់ធ្ងរ។ ដ្បិតថា ប្រសិនបើ អាជីវកម្មនោះ ត្រូវបានរកឃើញថា មានបញ្ហាល្មើសច្បាប់ធ្ងន់ធ្ងរ អ្នកតំណាងក្រុមហ៊ុននោះ នឹងត្រូវប្រឈមនឹងការដាក់ពន្ធនាគារ ការផាកពិន័យធ្ងន់ធ្ងរ ការរឹបអូសទ្រព្យសម្បត្តិ នឹងការដកហូតអាជ្ញាបណ្ណអាជីវកម្មជាដើម។