#សេដ្ឋកិច្ចអាម៉េរិក

Articles by Tag សេដ្ឋកិច្ចអាម៉េរិក

តើមានកត្តាអ្វីទាញទម្លាក់សេដ្ឋកិច្ចអាម៉េរិកឱ្យដាំក្បាលចុះមិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំមកនេះ?

ដោយ​ ​ ខេមបូណូមីស
សេដ្ឋកិច្ចអាម៉េរិក ដែលជាបងធំនៅលើពិភពលោកនៅត្រីមាសទី១ ឆ្នាំ២០២៥ បានធ្លាក់ចុះជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំមកនេះ ហើយកត្តាចម្បងដែលទាញទម្លាក់សេដ្ឋកិច្ចអាម៉េរិកឱ្យដាំក្បាលចុះបែបនេះ គឺដោយសារការដំឡើងពន្ធគយខ្ពស់កប់ពពកដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ ដែលបានជំរុញឱ្យក្រុមហ៊ុននានាសម្រុកនាំចូលទំនិញយ៉ាងគំហុកឱ្យបានមុនថ្ងៃពន្ធគយរបស់លោកចូលជាធរមាន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។