សេដ្ឋវិទូភាគច្រើនក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក រំពឹងសេដ្ឋកិច្ចសាកលនៅឆ្នាំ២០២៣នឹងធ្លាក់ចុះក្នុងវិបត្តិ
ដោយ
ក្រុមសេដ្ឋវិទូជាន់ខ្ពស់មកពីស្ថាប័នផ្សេងៗដែលបានចូលរួមក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនាថ្ងៃដំបូង ភាគច្រើនបានបង្ហាញទស្សនៈដូចៗគ្នាថា សេដ្ឋកិច្ចសាកលនៅក្នុងឆ្នាំ២០២៣នេះ អាចនឹងធ្លាក់ចូលក្នុងវិបត្តិ ដោយសារការអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន អតិផរណាខ្ពស់ ការដំឡើងអត្រាការប្រាក់គោល និងសាកលភាវូបនីយកម្មដែលកំពុងមានការបែកខ្ញែកគ្នាជាដើម។ ការយល់ឃើញពីបញ្ហាសេដ្ឋកិច្ចនេះ ត្រូវបានធ្វើឡើងនៅក្នុងការស្ទង់មតិមួយដែលរៀបចំដោយវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៣។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។