#វិស័យសុខាភិបាល

Articles by Tag វិស័យសុខាភិបាល

វៀតណាម កំពុងរៀបចំផែនការច្បាមលុយពីវិស័យទេសចរណ៍សុខភាព

ដោយ​ ​ ខេមបូណូមីស
ស្របពេលវិស័យទេសចរណ៍របស់វៀតណាម កំពុងមានការរីកចម្រើនខ្លាំង ប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៣ នៅអាស៊ានមួយនេះ កំពុងរៀបចំផែនការពង្រឹងសេវាកម្មទេសចរណ៍សុខភាព ដើម្បីកើបលុយចូលសេដ្ឋកិច្ចរបស់ខ្លួន។ ប្រទេសក្បែរខាងកម្ពុជា មួយនេះ បានដាក់ផែនការប្រែក្លាយទីក្រុង និងខេត្តចំនួន៥ ឱ្យក្លាយជាមជ្ឈមណ្ឌលផ្តល់សេវាកម្មទេសចរណ៍សុខភាព ដែលគេដឹងថា សេវាកម្មនេះកំពុងមានការពេញនិយមខ្លាំងនៅក្នុងប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។