សោម ស្រីពេជ្រ

Articles by author សោម ស្រីពេជ្រ

ក្រសួងទេសចរណ៍ ស្នើឱ្យប្រតិបត្តិករបញ្ចុះថ្លៃសេវាស្នាក់នៅ និងម្ហូបអាហារ ដើម្បីទាក់ទាញភ្ញៀវទេសចរនៅរដូវកាលបៃតង

ដោយ​ សោម ស្រីពេជ្រ
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធនាការរដូវកាលបៃតងជំនួសឱ្យពាក្យរដូវកាលថយភ្ញៀវនារដូវវស្សា ចាប់ពីខែមេសា ដល់ខែតុលា ដោយផ្តល់ជូនដល់អ្នកទេសចរនូវបទពិសោធ ទេសចរណ៍ដ៏សែនស្រស់ស្រាយ និងសម្រស់ដ៏ល្អឯករបស់ប្រទេសកម្ពុជា នារដូវវស្សា។ ដើម្បីជំរុញការទាក់ទាញ និងត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នារដូវកាលបៃតងនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើឱ្យមានបញ្ចុះតម្លៃស្នាក់នៅតាមសណ្ឋាគារ និងម្ហូបអាហារ និងពង្រឹងបដិសណ្ឋារកិច្ចឱ្យល្អ និងកក់ក្តៅផងដែរ។