Latest

Articles by published date

ប្រេស៊ីល និងឥណ្ឌា សុទ្ធតែច្រានចោលមិនចូលរួមក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់មហាយក្សចិន

ដោយ​ ​ ខេមបូណូមីស
ប្រទេសប្រេស៊ីល បានសម្រេចជាផ្លូវការមិនចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់មហាយក្សចិន នោះឡើយ ហើយនេះបង្ហាញពីការដើរថយក្រោយយ៉ាងខ្លាំងគួរឱ្យភ្ញាក់ផ្អើលសម្រាប់គម្រោងដ៏ធំមហិមាប្រកបដោយមហិច្ឆតាមួយនេះ។ ប្រេស៊ីល គឺជាប្រទេសទី២ហើយនៅក្នុងប្លុកប្រទេស BRICS បន្ទាប់ពីឥណ្ឌា ដែលបានបដិសេធមិនចូលរួមក្នុងគម្រោងគំនិតផ្តួចផ្តើមដែលមានតម្លៃច្រើនពាន់លានដុល្លារអាម៉េរិក នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។