អត្ថបទពាណិជ្ជកម្ម

ផ្ទះដែលពន្លឺធម្មជាតិ ចូលដល់គ្រប់ជ្រុងនៃជីវិត - គម្រោង ឯក


ពន្លឺ និងខ្យល់អាកាសបរិសុទ្ធ គឺជាប្រភពថាមពលដ៏សំខាន់បំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃ។ គេហដ្ឋានដែលខ្វះពន្លឺធម្មជាតិ និងចរន្តខ្យល់ចេញចូល តែងបង្កជាបរិយាកាសអាប់អួរ ធ្វើឱ្យយើងមានអារម្មណ៍ធុញថប់ មិនស្រស់ស្រាយ និងប៉ះពាល់ដល់ហុងស៊ុយនៃជីវិត។
គម្រោង ឯក
ដោយ

ផ្ទះភាគច្រើននាពេលបច្ចុប្បន្នត្រូវបានរចនាឡើងដោយបិទជិត ធ្វើឱ្យស្ទះទាំងពន្លឺ និងខ្យល់។ ហេតុនេះហើយ ទើបនិន្នាការរចនាបែប Open Plan បានក្លាយជាដំណោះស្រាយដ៏ឆ្លាតវៃ​ ដែលនឹងផ្លាស់ប្ដូររបៀបរស់នៅរបស់អ្នកប្រចាំថ្ងៃ

ទស្សនា វីឡាកិត្យា​ ជាវីដេអូ៖​​ https://www.facebook.com/reel/1386797956716412

ទស្សនា វីឡាឆ្នើម ជាវីដេអូ៖​ https://www.facebook.com/reel/1340534910849727

ជាក់ស្ដែង នៅក្នុងគម្រោង វីឡាឯក (The Project AEK) អភិវឌ្ឍដោយក្រុមហ៊ុន ប៊ុនលី ឌីវេឡុបម៉ិន ( Bunly Development Co., Ltd.) យើងបានសម្រិតសម្រាំងស្ថាបត្យកម្មបែប Open Plan ដោយជម្រុះចោលនូវជញ្ជាំងខណ្ឌមិនចាំបាច់។ រួមផ្សំជាមួយទ្វារកញ្ចក់ខ្នាតធំពីរនៅផ្នែកខាងក្រោយដែលអាចស្រូបយកពន្លឺធម្មជាតិ និងនាំចរន្តខ្យល់បរិសុទ្ធឱ្យជះចូលពេញផ្ទះ បង្កើតបានជាបរិយាកាសដ៏ប្រណីត និងស្រស់ស្រាយជាងមុន។

លើសពីនេះ ការរួមបញ្ចូលគ្នារវាងបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និងកន្លែងទទួលទានអាហារ បានបង្កើតជាលំហ ដ៏ធំទូលាយអំណោយផលដល់ការរស់នៅ។ វានាំមកនូវបរិយាកាសដែលសមាជិកគ្រួសារគ្រប់រូបអាចមើលឃើញគ្នា ជជែកគ្នាលេង និងផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុត។

ទស្សនា វីឡាឆ្នើម B ជាវីដេអូ៖ https://www.facebook.com/reel/4741186986103062

ទស្សនា វីឡាភ្លោះ ជាវីដេអូ៖ https://www.facebook.com/reel/2260523384724327

នៅក្នុងយុគសម័យដែលមនុស្សគ្រប់គ្នារវល់តែនឹងការងារ និងចំណាយពេលលើអេក្រង់ទូរសព្ទ រហូតបង្កើតជាភាពឯកោ លំហដ៏បើកចំហនៃវីឡាមួយខ្នងនេះ នឹងក្លាយជាស្ពានចម្លងស្នាមញញឹម ជួបជុំសមាជិកគ្រួសារលោកអ្នកឡើងវិញ ដើម្បីបង្កើតសុភមង្គលពិតប្រាកដ។

គម្រោង ឯក (The Project AEK)៖ ការរួមបញ្ចូលគ្នារវាងតំបន់ពាណិជ្ជកម្មទំនើប និងធម្មជាតិបៃតង

ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ គម្រោង ឯក (The Project AEK) របស់ក្រុមហ៊ុន Bunly Development​ ត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំង ដោយផ្លាស់ប្តូរបទពិសោធន៍នៃការរស់នៅបែបស៊ីវិល័យ តាមរយៈការរួមបញ្ចូលគ្នារវាង តំបន់ពាណិជ្ជកម្ម និង សួន Oasis Park ដ៏ស្រស់ស្អាតសម្រាប់លំហែកាយ។

១. តំបន់ពាណិជ្ជកម្ម (Commercial Area)៖

តំបន់ពាណិជ្ជកម្មត្រូវ បានរៀបចំឡើងជាមួយហាងទំនិញដ៏ប្រណីត និងភោជនីយដ្ឋានលំដាប់ខ្ពស់ដ៏សម្បូរបែប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរស់នៅប្រចាំថ្ងៃរបស់សហគមន៍នៃគម្រោងឯក៖

  • ការបែងចែកផ្ទៃដី៖ គម្រោង ឯក បានបែងចែកផ្ទៃដី ៣០% នៃផ្ទៃដីសរុបដើម្បីបង្កើត តំបន់ពាណិជ្ជកម្ម ដើម្បីធានាថាម្ចាស់លំនៅដ្ឋាននឹងទទួលបានសេវាកម្ម និងការទិញទំនិញយ៉ាងងាយស្រួលក្នុងសហគមន៍របស់ខ្លួន។
  • ផ្សារទំនើប និងហាងទំនិញ (AEK Mall & Retail): រួមមានផ្សារទំនើប ហាងលក់ទំនិញ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តដែលសមស្របសម្រាប់គ្រួសារសម័យថ្មី។
  • ការរៀបចំតំបន់ដែលមានគោលដៅច្បាស់លាស់៖ ទីតាំងពាណិជ្ជកម្មត្រូវបានបែកចែកដាច់ដោយឡែកពីតំបន់វីឡារស់នៅ ដើម្បីរក្សាសុវត្ថិភាព និងភាពស្ងប់ស្ងាត់ជូនម្ចាស់លំនៅដ្ឋាន។

២. សួនធម្មជាតិអូវេស៊ីស (Oasis Park)៖

Oasis Park គឺជាសួនកម្សាន្ត និងជាកន្លែងសម្រាកកាយដ៏ធំទូលាយដែលផ្តល់នូវខ្យល់អាកាសបរិសុទ្ធ និងភាពស្ងប់ស្ងាត់៖

  • ផ្ទៃដីបៃតងធំទូលាយ៖ គម្រោងផ្តល់ជូនតំបន់បៃតងធម្មជាតិរហូតដល់ ៤០% នៃផ្ទៃដីសរុប ដោយផ្តោតលើសុខុមាលភាព និងការរស់នៅជិតស្និទ្ធនឹងធម្មជាតិ។
  • បរិស្ថានធម្មជាតិ៖ មានដើមឈើធំៗ រុក្ខជាតិបៃតងស្រស់ និងជាប្រភពផ្តល់នូវខ្យល់អាកាសបរិសុទ្ធ ល្អបំផុតសម្រាប់ការជួបជុំ លំហែកាយ និងការប្រាស្រ័យទាក់ទងគ្នាក្នុងសហគមន៍ដោយស្វ័យប្រវត្តិ ។
  • កន្លែងហាត់ប្រាណ និងកម្សាន្ត៖ មានផ្លូវដើរហាត់ប្រាណ អាងហែលទឹក តំបន់លេងកីឡា និងកន្លែងកម្សាន្តប្រកដបដោយសុវត្ថិភាពសម្រាប់កុមារផងដែរ។

«គេហដ្ឋានដ៏ល្អឥតខ្ចោះ មិនមែនវាស់វែងត្រឹមតែទំហំ ឬរូបរាងដ៏ស្អាតប្លែកភ្នែកពីខាងក្រៅនោះទេ ប៉ុន្តែវាស្ថិតនៅលើ "គុណតម្លៃនៃជីវិតរស់នៅ" ដែលគម្រោង ឯក អភិវឌ្ឍដោយ ក្រុមហ៊ុន ប៊ុនលី ឌីវេឡុបម៉ិន បានគិតគូរ និងរចនាប្លង់ យ៉ាងល្អិតល្អន់ គិតចាប់ពីក្នុងគេហដ្ឋាន រហូតដល់សហគមន៍ទាំងមូល រួចជាស្រេច សម្រាប់ម្ចាស់គេហដ្ឋាននាពេលអនាគត!»

សូមអញ្ជើញមកទស្សនាគេហដ្ឋានគំរូ នៅគម្រោងឯក ៦០ម៉ែត្រ ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យនេះ សូមទាក់ទងមកកាន់ពួកយើងឥឡូវនេះតាមរយៈលេខទូរស័ព្ទ 061 29 3333 ឬក៏អាចចូលទៅកាន់ទំព័រហ្វេសបុកផេកផ្លូវការរបស់ក្រុមហ៊ុន៖​​ https://www.facebook.com/TheProjectAEKByBoreyBunly ផងដែរ សូមអរគុណ។




អត្ថបទបន្ទាប់


តួកគីចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់នៅអាស៊ីអាគ្នេយ៍ សម្រាប់កិច្ចសហការលើវិស័យពាណិជ្ជកម្ម និងការពារជាតិ

ប្រធានាធិបតីតួកគី លោក អេរដូហ្គាន បានបញ្ជាក់ថា តួកគីចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់នៅអាស៊ីអាគ្នេយ៍ ខណៈប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ