ឥណទានប្រាក់បៀវត្ស គឺជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ដែលអាចស្នើសុំតាម អេស៊ីស៊ូភើអេប ដោយប្រើគណនីបើកប្រាក់បៀវត្សជាទ្រព្យធានា ស្រដៀងទៅនឹងសេវាឥណទានបើកប្រាក់បៀវត្សមុនដែរ។ អ្នកប្រើប្រាស់អាចខ្ចីបានចាប់ពី ៤០ម៉ឺនរៀល ដល់ ៤០លានរៀល ឬសមមូលជាប្រាក់ដុល្លារអាមេរិក។ ការបង់សងឥណទានត្រូវបានធ្វើឡើងដោយស្វ័យប្រវត្តិ នៅពេលប្រាក់បៀវត្សចូលក្នុងគណនី តាមតារាងកាលវិភាគសងប្រាក់ ដែលជួយកាត់បន្ថយភាពរំខាន និងហានិភ័យនៃការភ្លេចកាលកំណត់បង់សង។
លោក ផល សុខចំរើន នាយកប្រតិបត្តិទីផ្សារធនាគារអេស៊ីលីដា បានលើកឡើងថា សេវាឥណទានបើប្រាក់បៀវត្សមុន និងឥណទានប្រាក់បៀវត្ស ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន ពីព្រោះអតិថិជន អាចខ្ចីតាមអេស៊ីស៊ូភើអេប ចំណេញពេល មិនបាច់មកកាន់ធនាគារ និងមិនតម្រូវឲ្យមានឯកសារក្នុងការខ្ចី នោះទេ ដែលជាគន្លឹះមួយជួយដោះស្រាយហិរញ្ញវត្ថុ និងជួយបន្ធូរបន្ថយទុក្ខលំបាកផ្នែកសាច់ប្រាក់បន្ទាន់ ថែមទាំងជួយឱ្យអតិថិជនអាចគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនបានប្រសើរឡើង និងដោះស្រាយបញ្ហាចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃបានទាន់ពេលវេលា។
អេស៊ីលីដា ជាធនាគារខ្មែរ ដែលតែងតែផ្ដល់អាទិភាពខ្ពស់លើតម្រូវការរបស់អតិថិជន ដោយបន្តអភិវឌ្ឍសេវាកម្មឲ្យកាន់តែល្អប្រសើរ លឿនរហ័ស និងងាយស្រួលប្រើប្រាស់ ដើម្បីគាំទ្រដល់ការរីកចម្រើនផ្នែកហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា។
បច្ចុប្បន្ន អេស៊ីស៊ូភើអេប មានអ្នកប្រើប្រាស់ជាង ៥លាននាក់ និងកំពុងទទួលបានការពេញនិយមយ៉ាងទូលំទូលាយ ជាពិសេសសេវាស្កែនទូទាត់តាម KHQR, ទទួល និងផ្ទេរប្រាក់, បង់ពន្ធ, បង់វិក័យបត្រទឹកភ្លើង, ទិញកាតទូរសព្ទ, ការស្នើសុំឥណទាន និងសេវាហិរញ្ញវត្ថុទំនើបៗជាច្រើនផ្សេងទៀត ដែលជួយធ្វើឱ្យជីវភាពប្រចាំថ្ងៃកាន់តែងាយស្រួល និងទំនើបជាងមុន។