អត្ថបទក្រុមហ៊ុន

ធនាគារ ហត្ថាបន្តរក្សាចំណាត់ថ្នាក់ឥណទានរបស់ខ្លួនក្នុងកម្រិត BBB+/Stable ចំនួន ០៦ ឆ្នាំជាប់ៗគ្នា


ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានរក្សាចំណាត់ ថ្នាក់ BBB+ ០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ជាស្ថាប័នមានទស្សនវិស័យច្បាស់លាស់ និងប្រកបដោយស្ថិរភាព។
ធនាគារ 123213 (2)
ដោយ

ចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញ របស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេដ៏រឹងមាំនៅក្នុងទីផ្សារកម្ពុជា។ សូចនាករសំខាន់ៗជាច្រើនត្រូវបានយកមកវាស់វែង ជាអាទិ៍រួមមាន បណ្តាញប្រតិបត្តិការសាខានៅទូទាំងប្រទេស មានអតិថិជនគ្រប់មជ្ឍដ្ឋាន ប្រព័ន្ធគ្រប់គ្រង​ហានិភ័យដ៏ល្អ និង ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ដ៏រឹងមាំ។

លោក WEE MUN SENG ប្រធានអគ្គនាយកស្តីទី ធនាគារ ហត្ថា បានមានប្រសាសន៍ថា “ការទទួលបាន​ចំណាត់ថ្នាក់នេះ (BBB+) គឺជាសក្ខីភាពសម្រាប់ ម្ចាស់ភាគហ៊ុន អតិថិជន ព្រមទាំងសាធារណៈជន​ទាំងអស់​របស់ធនាគារ ហត្ថា ថា ធនាគារ ហត្ថា បាននឹងកំពុងដើរតាមទស្សនវិស័យអាជីវកម្មដ៏ត្រឹមត្រូវ និងមាន​ប្រសិទ្ធភាព​ការងារខ្ពស់ ប្រកបដោយចីរភាព។”

សូមបញ្ជាក់ថា ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាន​នៅក្នុងព្រះរាជាណាចក្រកម្ពុជា​អស់រយៈកាល៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤​ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្ម​រយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនមេរបស់ TikTok ដាក់ពាក្យប្តឹងប្រឆាំងនឹងច្បាប់របស់អាម៉េរិក ដែលបង្ខំឱ្យក្រុមហ៊ុននេះលក់កម្មវិធី TikTok

ព័ត៌មាន
ក្រុមហ៊ុនមេរបស់ TikTok គឺក្រុមហ៊ុន ByteDance បានដាក់ពាក្យប្តឹងទៅតុលាការសហព័ន្ធអាម៉េរិក ដើម្បីស្វែងរកការទប់ស្កាត់ច្បាប់ដែលចុះហត្ថលេខាដោ…

តើមានបញ្ហាប្រឈមអ្វីខ្លះបានជាក្រុមហ៊ុន AstraZeneca ប្រមូលវ៉ាក់សាំងកូវីដ-១៩ របស់ខ្លួនត្រលប់ទៅវិញទូទាំងពិភពលោក?

ព័ត៌មាន
តើមានបញ្ហាប្រឈមអ្វីខ្លះបានជាក្រុមហ៊ុន AstraZeneca ប្រមូលវ៉ាក់សាំងកូវីដ-១៩ របស់ខ្លួនត្រលប់ទៅវិញទូទាំងពិភពលោក? ក្រុមហ៊ុនអង់គ្លេស AstraZe…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ