អត្ថបទពាណិជ្ជកម្ម

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម


អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។
អត្ថបទពាណិជ្ជកម្ម
ដោយ

នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ និងអ្នកប្រកបរបរក្នុងវិស័យកសិកម្ម ដើម្បីស្វែងរកឱកាសក្នុងការសហការគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាព។

ការចូលរួមរបស់ អិលអូអិលស៊ី បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការគាំទ្រផ្នែរហិរញ្ញវត្ថុដល់វិស័យកសិកម្ម ជាពិសេសតាមរយៈផលិតផលឥណទានធាតុចូលកសិកម្ម សេវាបង់រំលស់គ្រឿងចក្រកសិកម្ម និងដំណោះស្រាយហិរញ្ញវត្ថុផ្សេងៗទៀត ដែលអាចជួយសម្រួលដល់ការប្រកបអាជីវកម្ម និងការពង្រីកសកម្មភាពផលិតកម្ម។ ដំណោះស្រាយសំខាន់ៗរួមមាន៖

១. គាំទ្រកសិករឱ្យទទួលបានធាតុចូលកសិកម្មទាន់ពេលវេលា

តាមរយៈផលិតផលឥណទានធាតុចូលកសិកម្ម កសិករអាចទទួលបានទុនសម្រាប់ទិញសម្ភារៈចាំបាច់ ដូចជា ជី ថ្នាំកសិកម្ម គ្រាប់ពូជចំណីសត្វ វ៉ាក់ស៊ាំងប្រេងឥន្ធនៈ និងធាតុចូលកសិកម្មផ្សេងៗ ពីអ្នកផ្គត់ផ្គង់ដែលជាដៃគូរបស់ អិលអូអិលស៊ី ដោយមិនចាំបាច់មានទ្រព្យធានា ស្របតាមលក្ខខណ្ឌផលិតផល។ ការទូទាត់សងប្រាក់ដើម និងការប្រាក់នឹងធ្វើឡើងនៅចុងវដ្តឥណទាន តាមលក្ខខណ្ឌដែលបានកំណត់។

ដំណោះស្រាយនេះ មានគោលបំណងជួយសម្រួលដល់តម្រូវការទុនតាមរដូវកាល គាំទ្រលំហូរសាច់ប្រាក់ និងផ្តល់លទ្ធភាពឱ្យកសិកររៀបចំផែនការផលិតកម្មបានកាន់តែប្រសើរ ដើម្បីបន្តអភិវឌ្ឍ និងលើកកម្ពស់ផលិតភាពកសិកម្ម។

២. គាំទ្រអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្មឱ្យពង្រឹងប្រតិបត្តិការអាជីវកម្ម

អិលអូអិលស៊ី ផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ និងសេវាទូទាត់ដែលជួយសម្រួលដល់ការប្រមូលប្រាក់ និងការគ្រប់គ្រងលំហូរសាច់ប្រាក់របស់អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម។ ដំណោះស្រាយទាំងនេះអាចជួយឱ្យដៃគូអាជីវកម្មគ្រប់គ្រងប្រតិបត្តិការលក់បានកាន់តែមានប្រសិទ្ធភាព កាត់បន្ថយសម្ពាធលើទុនបង្វិល និងកាត់បន្ថយការពឹងផ្អែកលើការលក់ជំពាក់។

តាមរយៈការចូលរួមក្នុង វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ អិលអូអិលស៊ី បន្តបង្ហាញពីតួនាទីរបស់ខ្លួនជាដៃគូហិរញ្ញវត្ថុដែលគាំទ្រអ្នកប្រកបរបរក្នុងវិស័យកសិកម្ម ដោយផ្តោតលើការស្វែងយល់ពីតម្រូវការរបស់អតិថិជន និងការផ្តល់ដំណោះស្រាយសមស្របទៅតាមដំណាក់កាលនៃសកម្មភាពអាជីវកម្ម។




អត្ថបទបន្ទាប់


ក្រសួងកសិកម្មកំពុងជំរុញការផលិតជីខ្នាតធំក្នុងស្រុក ដើម្បីកាត់បន្ថយថ្លៃដើមផលិត និងការនាំចូល

កម្ពុជាត្រូវចំណាយថវិកាប្រមាណពី៣០០ទៅ៤០០លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីនាំចូលជីកសិកម្មពីបរទេស ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបានរុញច្រានឱ្យតម្លៃជី …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ