វិស័យ ថាមពល

បង់ក្លាដែស ប្រឈម នឹងការដាច់ប្រព័ន្ធទូរគមនាគមន៍ទូទាំងប្រទេសបើវិបត្តិថាមពលនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ


ប្រតិបត្តិករទូរគមនាគមន៍នៅក្នុងប្រទេសបង់ក្លាដែស បានចេញមកព្រមានកាលពីថ្ងៃទី២០ ខែមេសា ថា ប្រទេសអាស៊ីខាងត្បូងមួយនេះ កំពុងឈានទៅរកការកាត់ផ្ដាច់ប្រព័ន្ធទូរសព្ទ និងអ៊ីនធឺណិតទ្រង់ទ្រាយធំ ប្រសិនបើវិបត្តិកង្វះខាតប្រេងឥន្ធនៈ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា មិនត្រូវបានដោះស្រាយភ្លាមៗនោះទេ។ ស្ថានភាពនេះបានធ្វើឱ្យមជ្ឈមណ្ឌលទិន្នន័យសំខាន់ៗរបស់ប្រទេសនេះ ប្រឈមនឹងការឈប់ដំណើរការដោយសារគ្មានប្រេងសម្រាប់ម៉ាស៊ីនភ្លើងបម្រុង។
វិស័យ ថាមពល
ដោយ

យោងតាមទីភ្នាក់ងារព័ត៌មាន CNA បង់ក្លាដែស ដែលជាប្រទេសមានប្រជាជនជាង១៧០លាននាក់ពឹងផ្អែកលើការនាំចូលប្រេង និងឧស្ម័នរហូតដល់៩៥% ពីតំបន់មជ្ឈិមបូព៌ា។ បច្ចុប្បន្នកង្វះខាតថាមពលបានបង្កឱ្យមានការឈរតម្រង់ជួររង់ចាំទិញប្រេងនៅតាមស្ថានីយរហូតដល់១២ម៉ោងខណៈសកម្មភាពសេដ្ឋកិច្ចកំពុងចាប់ផ្តើមជាប់គាំង។ សមាគមប្រតិបត្តិករទូរគមនាគមន៍ចល័តរបស់បង់ក្លាដែស បានផ្ញើលិខិតអាសន្នទៅកាន់គណៈកម្មការបទប្បញ្ញត្តិទូរគមនាគមន៍ (BTRC) ដោយបញ្ជាក់ថាស្ថានការណ៍បានរីករាលដាលហួសពីការគ្រប់គ្រងហើយ ដូច្នេះបើវិបត្តិប្រេងនៅតែបន្ត វានឹងបង្កហានិភ័យដល់ថ្នាក់ត្រូវបិទបណ្តាញទូរគមនាគមន៍ក្នុងទ្រង់ទ្រាយធំនៅទូទាំងតំបន់សំខាន់ៗរបស់ប្រទេស។

យោងតាមរបាយការណ៍បច្ចេកទេស មជ្ឈមណ្ឌលទិន្នន័យនីមួយៗត្រូវការប្រើប្រាស់ប្រេងម៉ាស៊ូតចន្លោះពី ៥០០ទៅ៦០០លីត្រក្នុងមួយម៉ោង ដើម្បីធានាដំណើរការ ប៉ុន្តែស្ថានីយប្រេងក្នុងស្រុកមិនអាចផ្គត់ផ្គង់តម្រូវការដ៏ច្រើនសន្ធឹកសន្ធាប់នេះបានទៀតឡើយ។

លោក ម៉ូហាម៉េដ ហ្ស៊ុលហ្វ៊ីកា (Mohammad Zulfikar) អគ្គលេខាធិការសមាគមប្រតិបត្តិករទូរគមនាគមន៍ចល័តបង់ក្លាដែសបានសង្កត់ធ្ងន់ថា ការដាច់ចរន្តអគ្គិសនីតែមួយផ្នែក ក៏អាចធ្វើឱ្យសេវាកម្មទូរសព្ទ អ៊ីនធឺណិត និងសារ SMS ត្រូវគាំងទាំងស្រុង ដែលនឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យធនាគារ និងសន្តិសុខជាតិ។

ដើម្បីទប់ទល់នឹងវិបត្តិនេះ រដ្ឋាភិបាលបង់ក្លាដែស បានសម្រេចដំឡើងថ្លៃប្រេងឥន្ធនៈកាលពីថ្ងៃសៅរ៍ កន្លងទៅ ដោយប្រេងម៉ាស៊ូតបានឡើងថ្លៃ១៥% ប្រមាណ០,៩៣ដុល្លារក្នុងមួយលីត្រ ខណៈប្រេងសាំងឡើងថ្លៃ១៦% ប្រមាណ១,០៩ដុល្លារក្នុងមួយលីត្រ។ ទោះជាយ៉ាងណាការដំឡើងថ្លៃនេះនៅមិនទាន់អាចធានាបាននូវការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់សម្រាប់វិស័យទូរគមនាគមន៍នៅឡើយទេ៕អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ខ្លាចដូចច្រកសមុទ្រហ័រមូស សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ប្ដេជ្ញាការពារដង្ហើមសេដ្ឋកិច្ចនៅច្រកម៉ាឡាកា

ស្របពេលដែលពិភពលោកកំពុងញាំញីដោយវិបត្តិថាមពល បន្ទាប់ពីការបិទច្រកសមុទ្រហ័រមូស (Hormuz) ដោយភាគីអ៊ីរ៉ង់ ប្រទេសសមាជិកអាស៊ាន ចំនួន៣ រួមមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ