
បាយអិច មានបេសកកម្មបើកឱ្យមានដំណើរការចូលទៅកាន់វិស័យថ្មីនៃទ្រព្យឌីជីថល ដោយផ្តល់នូវថ្នាលដ៏មានតម្លាភាព សុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់ ក្នុងការជួយដល់ការអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុ និងមានចក្ខុវិស័យក្លាយជាវេទិកាទ្រព្យឌីជីថលដែលប្រកបដោយនវានុវត្តន៍និងគួរជាទុកចិត្តមួយលើពិភពលោក ដែលផ្តល់នូវភាពងាយស្រួលក្នុងការធ្វើអន្តរកម្មជាមួយនឹងបច្ចេកវិទ្យាប្លុកឆេន និងហិរញ្ញវត្ថុវិមជ្ឈការ។ ថ្មីៗនេះ ក្រុមហ៊ុន បាយអិច បានរៀបចំយ៉ាងជោគជ័យនូវសិក្ខាសាលាចែករំលែកចំណេះដឹងបច្ចេកវិទ្យាប្លុកឆេន(blockchain) ឬចំណេះដឹងការជួញដូរទ្រព្យឌីជីថល ចំនួន២វគ្គក្នុង១ខែ ដោយមានអ្នកចូលរួមជាង ១០០ នាក់ រួមមាន អ្នកជួញដូរទ្រព្យឌីជីថល អ្នកចូលចិត្តបច្ចេកវិទ្យា និងអ្នកដែលទើបចាប់ផ្តើមក្នុងវិស័យ Web3 ដែលមានចំណាប់អារម្មណ៍ខ្ពស់ចំពោះចំណេះដឹងប្លុកឆេន និងនវានុវត្តន៍ឌីជីថល។ សិក្ខាសាលាទាំង២វគ្គរបស់បាយអិច បានប្រព្រឹត្តទៅដោយជោគជ័យ និងបានការចូលរួមយ៉ាងសកម្មពីសំណាក់អ្នកចូលរួមទាំងអស់ តាមរយៈការសួរសំណួរ ការប្រាស្រ័យទាក់ទង និងការផ្តល់មតិត្រឡប់ផងដែរ។

គោលបំណងនៃការបង្កើតនូវសិក្ខាសាលានេះឡើង គឺក្រុមហ៊ុន បាយអិច មានបំណងចែករំលែកនូវចំណេះដឹងផ្នែកអប់រំដែលលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យាប្លុកឆេន និងជំរុញការចូលរួមរបស់សហគមន៍ ដើម្បីត្រៀមខ្លួនចូលទៅក្នុងសេដ្ឋកិច្ចឌីជីថល។ សិក្ខាសាលានេះ ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អ្នកដែលចាប់អារម្មណ៍លើបច្ចេកវិទ្យាប្លុកឆេន និងទ្រព្យសម្បត្តិឌីជីថល ដោយក្នុងគោលបំណង ណែនាំពីគ្រឹះផ្នត់គំនិតមួយចំនួន រួមនឹងការអនុវត្តជាក់ស្តែងនៅក្នុងជីវិតប្រចាំថ្ងៃ។
ទាំងវាគ្មិន និងអ្នកចូលរួម បានឆ្លើយតបយ៉ាងរីករាយចំពោះសិក្ខាសាលារបស់បាយអិច។ ជាក់ស្តែង វាគ្មិនបានសម្ដែងការអបអរសាទរយ៉ាងខ្លាំង ចំពោះការបង្កើតឱ្យមានវេទិកាជួបជុំនេះនៅក្នុងប្រទេសកម្ពុជាដើម្បីចែករំលែកពីដំណើរនិងការយល់ដឹងរបស់ពួកគាត់។

វាគ្មិនជាច្រើនបានបង្ហាញពីបញ្ហាប្រឈមដែលពួកគេបានជួបប្រទះកន្លងមក នៅពេលចូលក្នុងវិស័យគ្រីបតូជាលើកដំបូង ដោយសង្កត់ធ្ងន់ថាវាពិតជាមានការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរទៅមុខដោយគ្មានការណែនាំ។ ប៉ុន្តែពួកគាត់មានមោទនភាពជាខ្លាំង ដែលឥឡូវនេះពួកគាត់បានដើរតួនាទីជាអ្នកណែនាំទៅកាន់អ្នកចំណូលថ្មីឱ្យជៀសពីផលលំបាកទាំងនោះ។
ដោយឡែក ចំពោះអ្នកចូលរួមវិញ ក៏មានការឆ្លើយតបជាវិជ្ជមានដូចគ្នាដែរ។ ពួកគេបានសម្តែងនូវការចាប់អារម្មណ៍ក្នុងការចូលរួមព្រឹត្តិការណ៍ ដែលធ្វើឱ្យពួកគេអាចបន្តស្វែងយល់ចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងវិស័យនេះ ក៏ដូចជាការទទួលបានឱកាសថ្មីៗនៅក្នុងប្រព័ន្ធអេកូស៊ីស្តែមនេះផងដែរ។

សូមបញ្ជាក់ដែរថា ក្នុងកម្មវិធីទាំង២វគ្គខាងលើ មានវាគ្មិន៤រូបបានចូលរួមចែករំលែកបទពិសោធនរបស់ខ្លួនមានដូចជា លោក លឹម សម្បត្តិ ស្ថាបនិកក្រុមហ៊ុន លឹម សម្បតិ្ត, លោក KhmerXBT ស្ថាបនិក សួស្តីWeb3, លោក Zell ស្ថាបនិក ក្រុមហ៊ុន Klture Media, និង លោក លី គឹមសៀរ សហស្ថាបនិកក្រុមហ៊ុន CamboSwap និងជាអ្នកបង្កើតមាតិកានៅ Vertex ។ អំឡុងពេលជជែកចែករំលែកបទពិសោធ លោក លឹម សម្បត្តិ បានបន្តមានប្រសាសន៍ថា៖ «រឿងបច្ចេកវិទ្យានេះគ្មានអ្វីងាយស្រួលទេ មុននឹងសម្រេចចិត្តចូលរួម(ក្នុងវិស័យមួយនេះ) អ្នកត្រូវតែសិក្សាស្រាវជ្រាវដោយខ្លួនឯងជាមុនសិន។»
លោក សុធី បាលីលេយ្យយ៍ ដែលជាអ្នកទទួលបន្ទុករៀបចំសិក្ខាសាលានេះ គឺជាបុគ្គលដែលបានធ្វើការនៅក្នុងវិស័យគ្រីបតូអស់រយៈពេលជាង 5 ឆ្នាំមកហើយ ដោយផ្តោតសំខាន់លើ NFTs។ គាត់ត្រូវបានទទួលស្គាល់ពីជំនាញរបស់គាត់ក្នុងការកសាងសហគមន៍ ជាពិសេសនៅលើបណ្តាញ 𝕏 (អតីត Twitter) ជាចំណុចមួយដែលគាត់បានជួយគម្រោង និងម៉ាកយីហោជាច្រើនឱ្យរីកចម្រើន តាមរយៈ authentic engagement និង organic reach។ លើសពីតួនាទីគោលរបស់គាត់ គាត់ក៏មានទំនាក់ទំនងល្អនៅក្នុងប្រព័ន្ធអេកូស៊ីស្តែម Web3 ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយសិល្បករ ស្ថាបនិក អ្នកបង្កើត និងអ្នកដឹកនាំគំនិតនៅទូទាំងតំបន់។

លោក សុធី បាលីលេយ្យយ៍ បានមានប្រសាសន៍បញ្ជាក់ថា៖«ចំណុចស្នូលនៃបេសកកម្មរបស់ក្រុមហ៊ុន បាយអិច គឺផ្តោតសំខាន់លើការអប់រំនិងការយល់ដឹងពីប្លុកឆេន លើសពីរឿងផ្សេងៗ ពីព្រោះយើងជឿជាក់លើការផ្តល់ចំណេះដឹងដល់សហគមន៍ គឺស្មើនឹងការជួយបង្កើនទំនុកចិត្ត និងបង្កើតឱកាសក្នុងប្រព័ន្ធអេកូស៊ីស្តែមទ្រព្យឌីជីថលនៅកម្ពុជា។»
ក្នុងនាមជាអ្នកទទួលបន្ទុករៀបចំសិក្ខាសាលាមួយរូបដែរនោះ លោក បេ ជីសេង ក៏ជាបុគ្គលមួយរូបដែលបានចូលរួមយ៉ាងសកម្មនៅក្នុងវិស័យWeb3 តាំងពីឆ្នាំ២០២១មកម្ល៉េះ។ គាត់ត្រូវបានគេទទួលស្គាល់ដោយសារគំនិតផ្តួចផ្តើមផ្នែកអប់រំ និងការបង្កើតនូវមាតិកាគ្រីបតូដែលងាយស្រួលយល់ លម្អិតពីវិស័យនេះទៅដល់ទស្សនិកជនកាន់តែច្រើន។

លោក បេ ជីសេង បានចែករំលែកថា៖«គ្រប់សមិទ្ធផលធំៗរបស់យើងសុទ្ធតែចាប់ផ្តើមពីមេរៀនតូចៗ។ ខ្ញុំជឿជាក់យ៉ាងមុតមាំចំពោះការរៀនសូត្រពីមូលដ្ឋានគ្រឹះ មុននឹងឈានទៅកាន់ជំហានបន្ទាប់។ ហេតុនេះហើយការរៀបចំ និងការចូលរួមក្នុងកម្មវិធីចែករំលែកចំណេះដឹងអំពីវិស័យនេះមានសារៈសំខាន់ជាខ្លាំងចំពោះខ្ញុំ។»
ក្រុមហ៊ុន បាយអិច ផ្តោតសំខាន់ទៅលើការអប់រំ និងការចែករំលែកចំណេះដឹង ដោយចាត់ទុកចំណុចទាំង២នេះជាបេសកកម្មស្នូល ដើម្បីក្លាយខ្លួនវាជាមជ្ឈមណ្ឌលនៃចំណេះដឹងបច្ចេកវិទ្យាប្លុកឆេន និងការកសាងសហគមន៍មួយនៅកម្ពុជា។ បាយអិច មានគោលបំណងផ្តល់ឱ្យប្រជាជនកម្ពុជានូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីបច្ចេកវិទ្យាប្លុកឆេន និងការអនុវត្តជាក់ស្តែង តាមរយៈការរៀបចំសិក្ខាសាលាជាប្រចាំ កម្មវិធីជួបជុំគ្នា និងការជួបពិភាក្សាផ្សេងៗ។ ការប្តេជ្ញាចិត្តចំពោះការអប់រំនេះ មិនត្រឹមតែពង្រឹងចំណេះដឹងដល់ប្រជាជនកម្ពុជាម្នាក់ៗក្នុងការស្វែងយល់ពីទ្រព្យសម្បត្តិឌីជីថលដោយទំនុកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យសហគមន៍ទទួលបានព័ត៌មានច្បាស់លាស់ និងត្រៀមខ្លួនបានល្អ ក្នុងការអភិវឌ្ឍបោះជំហានទៅមុខដោយដោយបច្ចេកវិទ្យាប្លុកឆេន។

លើសពីនេះ ក្រោយពីរៀបចំសិក្ខាសាលាទាំង២ខាងលើដោយជោគជ័យ ក្រុមហ៊ុន បាយអិច នឹងរៀបចំសិក្ខាសាលាបន្ទាប់ទៀតនៅក្នុងខែកក្កដានេះ ដើម្បីបន្តពង្រឹងចំណេះដឹងនិងការអប់រំអំពីបច្ចេកវិទ្យាប្លុកឆេន ទៅដល់ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាសហគមន៍ទាំងមូល។ សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ អាចចូលទៅតាមដានលើបណ្តាញសង្គមរបស់ក្រុមហ៊ុន បាយអិច ដើម្បីទទួលបានព័ត៌មានលម្អិតក្នុងការចុះឈ្មោះចូលរួមសិក្ខាសាលា ក៏ដូចជាទទួលបានមាតិកាអប់រំ និងចំណេះដឹងថ្មីៗអំពីបច្ចេវិទ្យាប្លុកឆេនផងដែរ។
ទាក់ទងនិងតាមដានយើងខ្ញុំ តាមរយៈ៖
📧 Email: [email protected]
🌐 Facebook: BYEX KH
💬 Telegram: @BYEX_KH
🎵 TikTok: @byex_kh



អំពីក្រុមហ៊ុន បាយអិច
បាយអិច - ក្រុមហ៊ុនជួញដូរទ្រព្យឌីជីថលដ៏គួរឱ្យទុកចិត្តបំផុតនៅកម្ពុជា - គឺជាក្រុមហ៊ុនជួញដូរទ្រព្យឌីជីថលឈានមុខគេមួយនៅកម្ពុជា ទទួលបានអាជ្ញាបណ្ណនិងការអនុញ្ញាតជាផ្លូវការពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដែលផ្តល់នូវដំណោះស្រាយដ៏ងាយស្រួល និងមានសុវត្ថិភាពសម្រាប់ការជួញដូរ ការគ្រប់គ្រង និងការរក្សាទុកទ្រព្យសម្បត្តិឌីជីថល។