វិស័យទេសចរណ៍ប្រទេសថៃ

ថៃ ជាប់ឈ្មោះជាប្រទេស ដែលភ្ញៀវទេសចរ បានចំណាយលុយដើរលេងច្រើនជាងគេបំផុត នៅអាស៊ី


ប្រទេសថៃ ត្រូវបានស្ថាប័នអន្តរជាតិដ៏ធំមួយ ចាត់ចំណាត់ថ្នាក់ថា ជាប្រទេសមួយក្នុងចំណោម ប្រទេសជាច្រើននៅអាស៊ី ដែលមានភ្ញៀវទេសចរបរទេស បានចំណាយលុយច្រើនជាងគេបំផុត សម្រាប់ការស្នាក់នៅដើរកម្សាន្ដ។ មិនតែប៉ុណ្ណោះ ប្រទេសជិតខាងកម្ពុជាមួយនេះ ក៏ជាប់ចំណាត់ថ្នាក់ ជាប្រទេសរកចំណូលពីវិស័យទេសចរណ៍បានច្រើនជាងគេបំផុតទី៤ នៅទូទាំងពិភពលោកផងដែរ។
ភ្ញៀវទេសចរ ឈរថតរូបនៅទីតាំងទេសចរមួយកន្លែងក្នុងប្រទេសថៃ (http://www.tourismmail.com)
ដោយ

របាយការណ៍​របស់អង្គការ​ទេសចរណ៍​ពិភពលោក បានឲ្យ​ដឹងថា បើគិត​ក្នុង​​លំដាប់​​ប្រទេស​​​ដែល​ភ្ញៀវទេសចរ​ចូលចិត្ត​ចំណាយ​លុយ​ដើរកម្សាន្ដ​ច្រើន​ជាងគេ បានបង្ហាញ​ថា ប្រទេសថៃ គឺឈរ​ក្នុងលំដាប់​ជួរមុខគេ​​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ី​ផ្សេងៗ​ទៀត។

របាយការណ៍​ដដែល​បានឲ្យ​ដឹង​ទៀតថា កាលពីឆ្នាំ២០១៧ កន្លងទៅ​​ប្រទេសថៃ បាន​ប្រមូល​ចំណូល​ពីទេសចរ​អន្តរជាតិ ប្រមាណ ៥៧ពាន់​លានដុល្លារ​អាមេរិក ខ្ពស់ជាង​​​ជិត​ពីរដង នៃចំណូល​វិស័យ​ទេសចរណ៍​​របស់​​ទីក្រុងម៉ាកាវ​​ដែល​មាន​តែ ៣៦ពាន់លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។​ រីឯ​ ប្រទេស​ជប៉ុនវិញ មានចំណូល ៣៤ពាន់លានដុល្លារ ហុងកុង​ មាន​ ៣៣ពាន់​លាន​ដុល្លារ ចិន មាន ៣៣ពាន់​លានដុល្លារ​អាមេរិក។ 

ដោយឡែក បើគិត​ក្នុង​ក្របខណ្ឌ​ពិភពលោក​វិញ ប្រទេស​ដែល​រកចំណូល​ពីវិស័យ​ទេសចរណ៍​​បានច្រើន​លើស​ប្រទេស​ថៃវិញ មានតែ ៣ប្រទេស​ប៉ុណ្ណោះ គឺប្រទេស​បារាំង​មាន​ចំណូល ៦១ពាន់លាន អេស្ប៉ាញ មាន​ ៦៨ពាន់លាន និង​សហរដ្ឋ​អាមេរិក មាន ​២១១ពាន់លាន​ដុល្លារ​អាមេរិក។

នៅឆ្នាំក្រោយ​នេះដែរ អ្នក​ដំណើរ​បរទេស ​ដែល​ចូលទៅ​កាន់​ប្រទេសថៃ ត្រូវបាន​គេ​រំពឹងថា អាចនឹង​កើនដល់ ​៤០លាននាក់ ពោលគឺ​មាន​ចំនួន​ប្រមាណ ​ជាងពាក់​កណ្ដាល​នៃចំនួន​ប្រជាជន​សរុប​​របស់​ថៃទៅ​ហើយ។

ជាមួយគ្នានេះដែរ បើនិយាយ​ពី​ទីក្រុង ​ដែល​ទទួល​បាន​ទេសចរ​មកទស្សនា​កម្សាន្ដ​ច្រើនជាង​គេ​បំផុត នៅលើ​ពិភពលោកវិញ កាលពីឆ្នាំ២០១៧ ទីក្រុង​បាង​កក​របស់ថៃ ក៏ជាប់​នៅលំដាប់​លេខរៀង​ទី២ ផងដែរ បន្ទាប់​ពីទីក្រុង​ហុងកុង​របស់ចិន ពោលគឺ​គ្រាន់តែ​ទីក្រុង​បាងកក​មួយ​ប៉ុណ្ណោះ ថៃទទួល​បាន​​ទេសចរប្រមាណ ជាង ២១លាននាក់។ 

តាមរបាយការណ៍​បានឲ្យ​ដឹងទៀតថា ភ្ញៀវទេសចរ ដែល​មកដល់​រាជធានី​នៃ​ប្រទេសថៃ ជាទូទៅ​ចំណាយជា​មធ្យម​ ១៧៣​ដុល្លារ​អាមេរិក​ក្នុង១ថ្ងៃ ហើយ​ឆ្នាំនេះ​ ការចំណាយ​អាច​នឹងកើន​ឡើង ១៤% បន្ថែមទៀត។ បើធៀប​នឹង​​ប្រទេស​ចំណាយថ្លៃៗ​ក្នុង​ការដើរ​កម្សាន្ដ ដូចជា ឌូប៉ៃ វិញ ឃើញថា មួយថ្ងៃ ភ្ញៀវទេសចរ​ត្រូវចាយ ជាង​៥០០ដុល្លារ​អាមេរិក ខណៈ​សាំងហ្គាពួរ​​ចំណាយ​ជិត ៣០០ដុល្លារអាមេរិក៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគម​ហាង​បញ្ចាំ​កម្ពុជា​ដើរ​តួនាទី​សំខាន់​អ្វី​ខ្លះ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ?

ព័ត៌មាន
បើ​និយាយ​ពី​សមាគម​ហាង​បញ្ចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា អ្នក​ទាំង​អស់​គ្នា​ដែល​កំពុង​អាន​រឿង​នេះ​ប្រហែល​ជា​មិន​សូវ​ស្គាល់​នោះ​ទេ ថា​តើ​…

ភ្នាក់ងារអ្នកផ្ដល់សេវា អចលនទ្រព្យ នៅតែកើន ដើរស្របទៅនឹងកំណើននៃវិស័យនេះ

ព័ត៌មាន
គិតមកទល់ចុងឆ្នាំ២០១៨នេះ គេសង្កេតឃើញថា ការបង្កើតក្រុមហ៊ុនអាជីវកម្មភ្នាក់ងារផ្ដល់សេវាទិញលក់អចលនទ្រព្យ ដែលមានជំនាញច្បាស់លាស់ នៅតែបន្តការកើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ