កិច្ចព្រមព្រៀងសន្តិភាព

ចិន បង្ហាញឆន្ទៈជាថ្មីក្នុងការជួយសម្របសម្រួលឱ្យភាគីកម្ពុជា-ថៃ ឈានដល់កិច្ចព្រមព្រៀងសន្តិភាព


ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេស លោក តេង ស៊ីជុន (Deng Xijun) បានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងថៃ ដើម្បីស្វែងរកការបញ្ចប់សង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា។ ជាថ្មីម្ដងទៀត ចិន បានបង្ហាញឆន្ទៈបង្កើតលក្ខខណ្ឌឡើងវិញ និងផ្តល់វេទិកាសម្រាប់សម្របសម្រួលឱ្យភាគីកម្ពុជា-ថៃ ឈានទៅរកកិច្ចព្រមព្រៀងសន្តិភាព។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងការបរទេសចិន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នេះ។
កិច្ចព្រមព្រៀងសន្តិភាព
ដោយ

បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេសចិន លោក តេង ស៊ីជុន បានអះអាងថា ប្រទេសចិន បានតាមដានយ៉ាងដិតដល់ចំពោះស្ថានភាពបច្ចុប្បន្ននៅតាមព្រំដែនកម្ពុជា-ថៃ ហើយថា ចិន មានការសោកស្ដាយយ៉ាងខ្លាំងចំពោះអ្នកស្លាប់ និងរបួស និងការរត់ភៀសសឹក ដែលបង្កឡើងដោយជម្លោះនេះ។

លោក តេង បានសង្កត់ធ្ងន់ថា អាទិភាពបន្ទាន់របស់ចិន គឺការសម្រេចឱ្យបាននូវបទឈប់បាញ់ និងបញ្ចប់ជម្លោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្តការសន្ទនា និងដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈមធ្យោបាយសន្តិភាព។ ជាមួយគ្នានេះ ប្រទេសចិន គាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន និងតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការតាមដានបទឈប់បាញ់។

ប្រទេសចិន មានឆន្ទៈបង្កើតលក្ខខណ្ឌឡើងវិញ និងផ្តល់វេទិកាសម្រាប់ការសន្ទនា និងការចរចារវាងភាគីទាំងពីរ។ ប្រទេសចិន សង្ឃឹមយ៉ាងមុតមាំថា ទាំងកម្ពុជា និងភាគីថៃ នឹងធ្វើការក្នុងទិសដៅដូចគ្នា ខិតខំស្តារទំនុកចិត្តគ្នាទៅវិញទៅមក និងកសាងសន្តិភាពឡើងវិញនៅតាមព្រំដែន។

ទាំងកម្ពុជា និងភាគីថៃ បានអរគុណប្រទេសចិន យ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ខ្លួនក្នុងការលើកទឹកចិត្តការចរចាសន្តិភាពតាមរបៀប ដែលអាចទទួលយកបានសម្រាប់គ្រប់ភាគីទាំងអស់។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព ហើយបានបង្ហាញក្តីសង្ឃឹមងថា នឹងឈានដល់បទឈប់បាញ់ប្រកបដោយចីរភាព។ ភាគីទាំងពីរក៏បានបង្ហាញឆន្ទៈក្នុងការរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ធ្វើការរួមគ្នាដើម្បីបន្ថយភាពតានតឹង និងស្តារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ ឡើងវិញឱ្យបានឆាប់ផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើប្រទេសថៃ កំពុងតែងប់ងុល «ស្រវឹងសង្គ្រាម» មែនឬ?

ក្រោយយោធាល្មោភសង្គ្រាមថៃ បានបើកការវាយប្រហារចូលឈ្លានពានយ៉ាងសាហាវព្រៃផ្សៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាជិត ២០ថ្ងៃកន្លងមកនេះ ថៃ បា…

គណបក្សនយោបាយថៃ ធំៗ៣ បង្ហាញបេក្ខភាពនាយករដ្ឋមន្រ្តី ដើម្បីប្រកួតប្រជែងដណ្តើមអំណាចដឹកនាំប្រទេសថៃ ដែលកំពុងញាំញីដោយវិបត្តិចាក់ស្រេះ

គណបក្សនយោបាយធំៗចំនួន៣ ដែលពោរពេញទៅដោយសក្តានុពលក្នុងការប្រកួតប្រជែងដណ្តើមអំណាចជានាយករដ្ឋមន្ត្រីដឹកប្រទេសថៃ ដែលបច្ចុប្បន្នកំពុងជាប់ផុងក្នុងវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ