សេដ្ឋកិច្ចចិន

រំហូរទុនវិនិយោគឆ្លងដែនរបស់ចិន ឈានដល់៤,៥ទ្រីលានដុល្លារអាម៉េរិក កើនលើសទំហំពាណិជ្ជកម្មជាលើកដំបូងជាប្រវត្តិសាស្ត្រ


មហាយក្សចិន សម្រេចបានសមិទ្ធផលដ៏អស្ចារ្យនៅដើមឆ្នាំ២០២៥ នេះ ក្រោយរំហូរទុនវិនិយោគឆ្លងដែនរបស់ខ្លួនបានឈានរហូតដល់៤,៥ទ្រីលានដុល្លារអាម៉េរិក ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ ដោយកើនលើសទំហំពាណិជ្ជកម្មទំនិញ និងសេវាកម្មរបស់ខ្លួនជាលើកដំបូងមិនធ្លាប់មានជាប្រវត្តិសាស្ត្រ។ ការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានធ្វើឱ្យប្រទេសចិន ប្រែក្លាយពីមជ្ឈមណ្ឌលផលិតកម្មទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Bloomberg។
សេដ្ឋកិច្ចចិន
ដោយ

ទំនិញរបស់​ចិន បានគ្របដណ្តប់ខ្លាំងលើពាណិជ្ជកម្មពិភពលោក ដែលធ្វើឱ្យប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ មិនសប្បាយចិត្តជាខ្លាំង និងរកវិធីទប់មហាយក្សចិន តាមរយៈការដំឡើងពន្ធគយបដិការខ្ពស់កប់ពពកលើបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មទូទាំងពិភពលោក ដោយមុខព្រួញសំខាន់ គឺសំដៅទៅរកចិន។ ប៉ុន្តែពេលនេះ ​ចិន សម្រេចបានសមិទ្ធផលដ៏អស្ចារ្យនៅដើមឆ្នាំ២០២៥ នេះ ដោយរំហូរទុនវិនិយោគចេញចូលទីផ្សារហិរញ្ញវត្ថុរបស់ខ្លួនបានកើនលើសទំហំពាណិជ្ជកម្មទំនិញ និងសេវាកម្មរបស់ខ្លួនជាលើកដំបូងមិនធ្លាប់មានជាប្រវត្តិសាស្ត្រ។

ទិន្នន័យផ្លូវការបានបង្ហាញថា ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៥ រំហូរហិរញ្ញវត្ថុឆ្លងដែនរបស់​ចិន បានកើនឡើងឈានរហូតដល់ទៅ៤,៥ទ្រីលានដុល្លារអាម៉េរិក ហើយកត្តាចម្បងនៃកំណើនរំហូរទុនវិនិយោគនេះ គឺដោយសារហ៊ុន ឬវិនិយោគិនបរទេសសម្រុកទិញភាគហ៊ុន និងសញ្ញាបណ្ណចិន បូករួមការជួញដូរយ៉ាងផុសផុលនូវបំណុលរយៈពេលខ្លីរបស់បណ្ដាធនាគារចិន។ ហើយទន្ទឹមនេះ បណ្ដាវិនិយោគិនក្នុងស្រុក ក៏កំពុងសម្រុកទិញភាគហ៊ុនដែលចុះបញ្ជីនៅហុងកុងកាន់តែច្រើនផងដែរ។

ស្ថានភាពនេះបានធ្វើឱ្យប្រទេសចិន ខិតកាន់តែជិតក្នុងការក្លាយជាទីផ្សារអភិវឌ្ឍន៍ដូចសហរដ្ឋអាម៉េរិក និងជប៉ុន ដែលរំហូរទុនវិនិយោគមានទំហំលើសពីទំហំពាណិជ្ជកម្ម។ ទន្ទឹមនេះ វាក៏ជំរុញតួនាទីរបស់ប្រាក់យន់ឱ្យក្លាយជារូបិយប័ណ្ណសកលផងដែរ ដោយពង្រឹងគោលដៅរយៈពេលវែងរបស់ទីក្រុងប៉េកាំង ក្នុងការធ្វើឱ្យប្រាក់យន់ ក្លាយជារូបិយប័ណ្ណអន្តរជាតិ ដើម្បីប្រជែងនឹងប្រាក់ដុល្លារអាម៉េរិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អាម៉េរិក ពង្រាយប្រព័ន្ធមីស៊ីលលើទឹកដីជប៉ុន ធ្វើឱ្យចិន ផ្ទុះប្រតិកម្ម និងបង្ហាញការព្រួយបារម្ភពីការពង្រីកកម្លាំងយោធារបស់ជប៉ុន

កងទ័ពរបស់សហរដ្ឋអាម៉េរិក គ្រោងដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមឈ្មោះថា Typhon ជាបណ្ដោះអាសន្ននៅលើទឹកដីជប៉ុន ដែលមានសមត្ថភាពវាយប្រហារដល…

អ្នកជំនាញសង្កេតឃើញថា ការធ្វើពហិការមិនប្រើផលិតផលថៃ របស់ពលរដ្ឋខ្មែរ ហាក់មានការធ្លាក់ចុះ តើមកពីមូលហេតុអ្វី?

ចលនាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ ហើយងាកមកគាំទ្រផលិតផលខ្មែររបស់ពលរដ្ឋខ្មែរមានភាពផុសផុលខ្លាំងគួរឱ្យកត់សម្គាល់ក្រោយកងទ័ពថៃ វាយចូលឈ្លានពា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ