វិស័យពាណិជ្ជកម្ម

លំហូរទុនវិនិយោគផ្ទាល់របស់ចិន ធ្លាក់ចុះ ១០% នៅត្រីមាសទី២ ឆ្នាំនេះ តើមកពីមូលហេតុអ្វី?


ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោក ទទួលបានទុនវិនិយោគផ្ទាល់ពីបរទេសត្រឹមតែជិត៩ពាន់លានដុល្លារប៉ុណ្ណោះនៅត្រីមាសទី២ ឆ្នាំ២០២៥ មានការធ្លាក់ចុះ ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ជាមួយគ្នានេះ សេដ្ឋកិច្ចរបស់ចិន ក៏បានធ្លាក់ចុះកំណើនបន្តិចផងដែរ នៅក្នុងរយៈពេលដូចគ្នានេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
វិស័យពាណិជ្ជកម្ម
ដោយ

ការជាប់គាំងសេដ្ឋកិច្ចយូរអង្វែង និងការព្រួយបារម្ភអំពីជម្លោះពាណិជ្ជកម្មរវាងចិន និងអាម៉េរិក ហាក់ដូចជាបានបង្អាក់ចំណង់នៃការវិនិយោគរបស់វិនិយោគិនបរទេសនៅក្នុងប្រទេសចិន។ បើយោងតាមរបាយការ​ណ៍របស់រដ្ឋាភិបាលចិន នៅត្រីមាសទី២ ឆ្នាំ២០២៥ ចិន ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសបានជិត៩ពាន់លានដុល្លារមានការធ្លាក់ចុះប្រមាណ ១០% បើធៀបនឹងត្រីមាសទី២ កាលពីឆ្នាំ២០២២ ជាពេលដែលចិន ជួបប្រទះការធ្លាក់ចុះការវិនិយោគផ្ទាល់ពីបរទេសជាលើកដំបូងក្រោយរងការវាយប្រហារពីជំងឺរាតត្បាតកូវីដ-១៩។

ការធ្លាក់ចុះលំហូរទុនវិនិយោគផ្ទាល់ពីបរទេសរបស់ចិន នៅត្រីមាសទី២ កាលពីឆ្នាំ២០២២ គឺដោយសារភាពចលាចលសេដ្ឋកិច្ច គួបផ្សំនឹងវិធានការបិទខ្ទប់ជំងឺកូវីដ-១៩ របស់ទីក្រុងសៀងហៃ។ ក្រោយមកប្រទេសចិន បានជួបបញ្ហាការហូរចេញទុនវិនិយោគខ្លាំងនៅអំឡុងត្រីមាសទី៣ ឆ្នាំ២០២៣។

ទោះបីអាម៉េរិក បានកាត់បន្ថយពន្ធលើទំនិញចិន ពី ១០០% មកត្រឹម ៣០% ក៏ដោយ តែការនាំចេញទំនិញរបស់ចិន ទៅអាម៉េរិក នៅតែប្រឈមនឹងការចំណាយខ្ពស់ និងការរឹតត្បិតពីសហរដ្ឋអាម៉េរិក។ ជាក់ស្តែងកំណើនសេដ្ឋកិច្ចរបស់ចិន បានបង្ហាញពីធ្លាក់ចុះ ហើយក្តីសង្ឃឹមសម្រាប់អត្រាកំណើនខ្ពស់ប្រកប ដោយនិរន្តរភាពកំពុងធ្លាក់ចុះផងដែរ។ ជាក់ស្តែងនៅក្នុងត្រីមាសទី២ ឆ្នាំនេះ ប្រទេសចិន សម្រេចបានកំណើនផលិតផលក្នុងស្រុកសរុបត្រឹមតែ ៥,២% មានការធ្លាក់ចុះបន្តិចបើធៀបកំណើន ៥,៤% នៅក្នុងត្រីមាសទី១។

ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចរបស់ចិននេះ ត្រូវបានទាញទម្លាក់ដោយសារការធ្លាក់ចុះតម្រូវការក្នុងវិស័យអចលនទ្រព្យមានរយៈពេលយូរ គួបផ្សំការធ្លាក់ចុះខ្លាំងលើការនាំចេញ ដោយសារពន្ធគយរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


លោក ត្រាំ ហៅមេដឹកនាំប្រទេសចំនួនពីរ ឱ្យមកចុះកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់ជម្លោះ៣៥ឆ្នាំរវាងប្រទេសទាំងពីរ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានហៅមេដឹកនាំប្រទេសអាហ្ស៊ែបៃហ្សង់ និងប្រទេសអាម៉េនី មកកាន់សេតវិមានសហរដ្ឋអាម៉េរិក ដើម្បីចុះហត្ថលេ…

ការិយាល័យឧតុនិយមព្រមានថា ថៃ អាចប្រឈមមុខនឹងគ្រោះធម្មជាតិធ្ងន់ធ្ងរតាំងពីភាគឦសានដល់តំបន់ឆ្នេរសមុទ្រ

ថៃ ដែលបានរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរកាលពីឆ្នាំមុនរួចទៅហើយនោះ នឹងអាចបន្តទទួលរងគ្រោះធម្មជាតិនេះបន្ថែមទៀត ហើយវិសាលភាពនៃគ្រោះធម្មជាតិនេះអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ