រថយន្តអគ្គិសនី

តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកូរ៉េខាងត្បូង SK On ប្រកាសអាសន្ននៃវិបត្តិទីផ្សារ?


ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់កូរ៉េខាងត្បូង SK On បានប្រកាសថាខ្លួនកំពុងស្ថិតក្នុងវិបត្តិ ខណៈដែលអតិថិជន និងដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុនកំពុងតស៊ូជាមួយនឹងការខកចិត្តក្នុងការលក់រថយន្តអគ្គិសនីនៅអឺរ៉ុប និងសហរដ្ឋអាម៉េរិក។ ស្របពេលផលិតកររថយន្តកូរ៉េខាងត្បូង បង្ហើបពីវិបត្តិ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD និង CATL ឯណោះវិញត្រូវបានរាយការណ៍ថា នៅមានស្ថានភាពរឹងមាំដោយទទួលបានចំណែកទីផ្សារជាង៥៣% ឯណោះ។ នេះបើយោងតាមសារព័ត៌មាន Financial Times។
រថយន្តអគ្គិសនី
ដោយ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី SK On របស់កូរ៉េខាងត្បូង បានប្រកាសពីវិបត្តិពាក់ព័ន្ធនឹងទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួននៅអឺរ៉ុប និងនៅសហរដ្ឋអាម៉េរិក។ បើតាមការលើកឡើងរបស់លោក លី ស៊ូកហ៊ី (Lee Seok-hee) នាយកប្រតិបត្តិនៃក្រុមហ៊ុននេះ បច្ចុប្បន្នក្រុមហ៊ុន SK On បានដាក់ចេញវិធានការកាត់បន្ថយថ្លៃដើម និងយន្តការជាច្រើនទៀត ដើម្បីពង្រឹងទីផ្សាររថយន្តរបស់ខ្លួន ក្រោយការលក់ជាសកលមានការធ្លាក់ចុះខ្លាំង។ ក្រុមហ៊ុននេះអះអាងថា បរិមាណនិងល្បឿននៃការលក់រថយន្តអគ្គិសនីរបស់ខ្លួន គឺយឺតជាងការរំពឹងទុកខ្លាំងនៅទីផ្សារអឺរ៉ុប និងសហរដ្ឋអាម៉េរិក។

យោងតាមរបាយការណ៍ថ្មីៗនេះពី Financial Times ក្រុមហ៊ុន SK On ដែលជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីធំជាងគេទី៤ របស់ពិភពលោក បន្ទាប់ពីក្រុមហ៊ុនយក្សរបស់ចិន គឺ CATL និង BYD ក៏ដូចជាគូប្រជែងនៅក្នុងស្រុក LG Energy Solution បានជួបបញ្ហាខាតបង់អស់រយៈពេល១០ត្រីមាសជាប់ៗគ្នា។ បច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនជាមួយបំណុលដែលមានទំហំសរុបដល់ទៅជាង២ពាន់លានដុល្លារឯណោះ។ នៅពេលនេះក្រុមហ៊ុនកំពុងរិះរកវិធានការទប់ទល់នឹងស្ថានការណ៍នេះ ដោយរួមទាំងការច្របាច់បញ្ចូលគ្នាជាថ្មីជាមួយនឹងក្រុមហ៊ុនមេ SK Innovation ផងដែរ។

ទន្ទឹមនឹងក្រុមហ៊ុននេះជួបវិបត្តិទីផ្សារ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ដែលរួមមាន CATL និង BYD ឯណោះវិញ នៅតែមានប្រតិបត្តិការទីផ្សារ និងខ្សែច្រវាក់ផលិតកម្មល្អប្រសើរ។ មកដល់ពេលេនេះ ក្រុមហ៊ុនចិនទាំងពីរនេះ កំពុងគ្រប់គ្រងចំណែកទីផ្សារថយន្តអគ្គិសនីដល់ទៅ ជាង៥៣% ខណៈដែលក្រុមហ៊ុនកូរ៉េខាងត្បូង ដូចជា LG, SK និង Samsung SDI រួមជាមួយក្រុមហ៊ុន Panasonic របស់ប្រទេសជប៉ុន គឺកំពុងតែធាក់ថយនៅក្នុងទីផ្សារលោកខាងលិច៕

ដោយៈ សរ សុជាតិ

_



អត្ថបទបន្ទាប់


ចិនបង្កើតយន្តហោះចម្បាំងបំបាំងកាយថ្មី ដើម្បីបង្កើនសមត្ថភាពកងទ័ពជើងអាកាស

ប្រទេសចិន កំពុងបង្កើតយន្តហោះចម្បាំងបំបាំងកាយថ្មីមួយ ដើម្បីដាក់ពង្រាយនៅលើនាវាផ្ទុកយន្តហោះចម្បាំង។ ប្រសិនបើដូច្នោះមែន វានឹងក្លាយជាយន្តហោះចម្ប…

កម្មករនៅក្រុមហ៊ុន Samsung ប្រមាណ៣ពាន់នាក់នាំគ្នាធ្វើកូដកម្ម សុំដំឡើងប្រាក់ឈ្នួល

កម្មករនិយោជិតនៅក្រុមហ៊ុន Samsung Electronics នៅដើមសប្តាហ៍នេះ បានចាប់ផ្តើមធ្វើកូដកម្មរយៈពេល៣ថ្ងៃ ដើម្បីទាមទារសុំដំឡើងប្រាក់ឈ្នួលអប្បបរមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ