#រថយន្តអគ្គិសនី

Articles by Tag រថយន្តអគ្គិសនី

បណ្ដាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន កំពុងសម្រុកនាំចេញរថយន្តទៅកាន់ប្រទេសម៉ិកស៊ិក និងប្រេស៊ីល ដើម្បីគេចពីការដំឡើងពន្ធរបស់អាម៉េរិក

ដោយ​ ​ ខេមបូណូមីស
បណ្ដាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) របស់ចិន រួមទាំងក្រុមហ៊ុន BYD ផង កំពុងប្រញាប់ប្រញាល់ដឹកជញ្ជូនរថយន្តរបស់ខ្លួនទៅកាន់ប្រទេសម៉ិកស៊ិក និងប្រទេសប្រេស៊ីល ដើម្បីគេចពីការដំឡើងពន្ធ និងការរឹតបន្តឹងពាណិជ្ជកម្មផ្សេងៗទៀត ស្របពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រកាសដំឡើងពន្ធ១០០% លើរថយន្តអគ្គិសនីរបស់ចិន។ គេរំពឹងថា ក្រោយការដាក់ចេញវិធានការនេះ សហរដ្ឋអាម៉េរិក និងបណ្ដាសម្ព័ន្ធមិត្តរបស់ខ្លួននឹងមានវិធានការពាណិជ្ជកម្មបន្ថែមទៀត ដែលតម្រង់គោលដៅទៅរករថយន្តអគ្គិសនីនាំចូលពីចិន។