វិស័យការពារជាតិ

អ្នកជំនាញទទូចឱ្យរដ្ឋាភិបាលបើកប្រាក់បៀវត្សរ៍ដល់កងទ័ពតាមប្រព័ន្ធធនាគារ ដើម្បីលុបបំបាត់ទាហានខ្មោច និងពង្រឹងតម្លាភាព


ថ្មីៗនេះមានការវែកញែកដេញដោយយ៉ាងក្តៅគគុកលើបណ្តាញសង្គមពាក់ព័ន្ធបញ្ហាកងទ័ពមិនមានបណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស ស) និងការបើកប្រាក់បៀវត្សរ៍មិនឆ្លងកាត់តាមប្រព័ន្ធធនាគារដូចមន្រ្តីរាជការជាដើម។ យ៉ាងណាមិញក្រុមអ្នកតាមដានស្ថានការណ៍សង្គមទទូចឱ្យរដ្ឋាភិបាលបើកប្រាក់បៀវត្សរ៍ដល់យោធិនតាមប្រព័ន្ធធនាគារវិញ ដើម្បីធានាសុវត្ថិភាព តម្លាភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងថវិកាជាតិ។ តើការបើកប្រាក់បៀវត្សរ៍ដល់កងទ័ពតាមប្រព័ន្ធធនាគារអាចជួយកាត់បន្ថយផលប៉ះពាល់ និងកាត់ឈ្មោះខ្មោចយ៉ាងណាដែរ?
វិស័យការពារជាតិ
ដោយ

លោកបណ្ឌិត ប៉ា ចាន់រឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានលើកឡើងថា ការបើកប្រាក់បៀត្សរ៍តាមប្រព័ន្ធធនាគារ គឺជាស្តង់ដានៃអភិបាលកិច្ចល្អ ដែលត្រូវបានប្រទេសជាច្រើនបានអនុវត្ត ដើម្បីទប់ស្កាត់ទាហានខ្មោច និងធានាថា ប្រាក់បៀវត្សរ៍បានទៅដល់ដៃយោធិនដោយសុវត្ថិភាព។ បន្ថែមលើនេះការបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារ វាចំណេញពេលវេលា និងជួយធានាតម្លាភាពក្នុងការគ្រប់គ្រងថវិកាជាតិ។ ទន្ទឹមនឹងការស្នើឱ្យបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារ អ្នកជំនាញ ក៏ទទូចឱ្យរដ្ឋាភិបាលគួរផ្ដល់បណ្ណបេឡាជាតិរបបសន្តិសុខសង្គមដល់យោធិន ដើម្បីឱ្យពួកគេទទួលបានអត្ថប្រយោជន៍ព្យាបាល និងសេវាផ្សេងៗស្មើភាពគ្នានឹងមន្ត្រីរាជការដទៃទៀតផងដែរ។

​ស្រដៀងគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ យល់ឃើញថា ក្នុងសម័យកាលបច្ចេកវិទ្យានេះ រដ្ឋាភិបាលគួរតែពិចារណាជ្រើសរើសពេលវេលាសមស្របណាមួយ ដើម្បីអនុវត្តការបើកប្រាក់ខែដល់កងទ័ពតាមប្រព័ន្ធធនាគារ។ លោកសង្កត់ធ្ងន់ថា នេះជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីដោះស្រាយមន្ទិលសង្ស័យរបស់មហាជនជុំវិញបញ្ហាទាហានខ្មោច ហើយរដ្ឋាភិបាលក៏គួរផ្តល់បណ្ណគាំពារសង្គមពិសេសដល់កងទ័ព ដើម្បីលើកកម្ពស់សុខមាលភាពយោធិនតាមរយៈប្រព័ន្ធគាំពារសង្គមផងដែរ។

​ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ក្នុងវេទិកាសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិ ឆ្នាំ២០២៦ ថា ទោះបីបច្ចុប្បន្នកងទ័ពមិនទាន់មានបណ្ណ ប.ស.ស ក៏ពិតមែន ប៉ុន្តែយោធិនអាចចូលព្យាបាលជំងឺនៅតាមមន្ទីរពេទ្យយោធាដោយឥតគិតថ្លៃ។ ឯកឧត្តមបន្ថែមថា រដ្ឋាភិបាល កំពុងបន្តពង្រឹងសមត្ថភាពមន្ទីរពេទ្យយោធាឱ្យកាន់តែប្រសើរ ដើម្បីធានាការផ្ដល់សេវាសុខាភិបាលជូនកងកម្លាំងប្រដាប់អាវុធឱ្យបានគ្រប់ជ្រុងជ្រោយ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើការចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួចអាចផ្តល់ផលវិជ្ជមាន និងអវិជ្ជមានយ៉ាងណាដែរ?

បើគ្មានអ្វីប្រែប្រួលទេកម្ពុជានឹងចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច (LDC) នៅចុងឆ្នាំ២០២៩ តាមការតម្រូវរបស់អង្គការសហប្រជាជាតិ (UN)។ បើទោះបី…

អាជ្ញាធរវៀតណាមនឹងរឹតបន្តឹងការត្រួតពិនិត្យគុណភាពដំឡូងមីនាំចូលពីកម្ពុជា ចាប់ពីក្រោយបុណ្យចូលឆ្នាំចិន

អាជ្ញាធរវៀតណាម បានសម្រេចបន្ធូរបន្ថយការរឹតត្បិតលើការនាំចេញដំឡូងមីរបស់កម្ពុជា ជាបណ្តោះអាសន្ន ហើយនឹងចាប់ផ្តើមអនុវត្តវិធានការភូតគាមអនាម័យយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ