យុទ្ធសាស្ត្រ ២+២ កម្ពុជា-ចិន

អ្នកជំនាញរំពឹងយន្តការសន្ទនាយុទ្ធសាស្ត្រ ២+២ កម្ពុជា-ចិន ក្លាយជាចលករថ្មីជួយអភិវឌ្ឍវិស័យការពារជាតិកម្ពុជា


កម្ពុជា និងចិននឹងរៀបចំកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចចាត់ទុកយន្តការថ្មីនេះថាជាថាមពលថ្មី ដែលមិនត្រឹមតែជួយពង្រឹងសមត្ថភាពការពារជាតិរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សាតុល្យភាពភូមិសាស្ត្រនយោបាយក្នុងតំបន់ឱ្យមានភាពរឹងមាំថែមទៀតផង។
យុទ្ធសាស្ត្រ ២+២ កម្ពុជា-ចិន
ដោយ

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានលើកឡើងថា វត្តមានរបស់រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី និងរដ្ឋមន្ត្រីការពារជាតិលោក ដុង ជុន នៅកម្ពុជា គឺជាសញ្ញាណវិជ្ជមាន នៃការរឹតចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។ លោកបណ្ឌិតយល់ឃើញថា កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ នេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពការពារជាតិកម្ពុជាឱ្យកាន់តែទំនើប និងមានប្រសិទ្ធភាព។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តបង្កើតយន្តការសន្ទនាជាមួយចិន គឺជាសិទ្ធិអធិបតេយ្យភាពពេញលេញក្នុងនយោបាយការបរទេសរបស់កម្ពុជា ហើយសកម្មភាពនេះពុំបានធ្វើឱ្យប៉ះពាល់ ឬរំខានដល់ប្រទេសណាមួយឡើយ។

ស្រដៀងគ្នានេះលោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមយល់ឃើញថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន និងរដ្ឋមន្ត្រីការពារជាតិចិន គឺជាទស្សនកិច្ចដើម្បីពង្រឹងទំនាក់ទំនងការទូត ពាណិជ្ជកម្ម សន្តិសុខ និងវិស័យការពារជាតិរបស់កម្ពុជា។ អ្នកជំនាញរូបនេះជឿជាក់ថា កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ ដែលរៀបចំក្នុងស្ថានភាពនេះនឹងបង្ហាញពីជំហរសាមគ្គីភាពរបស់ចិនជាមួយកម្ពុជា ខណៈកម្ពុជា កំពុងរងការឈ្លានពានពីប្រទេសជិតខាង។

បើតាមការបញ្ជាក់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និងចិនបានឯកភាពគ្នាបង្កើតកិច្ចសន្ទនានេះក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន កាលពីខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ និងសន្តិសុខ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

យន្តការថ្មីនេះត្រូវបានរំពឹងថានឹងក្លាយជាវេទិកាដ៏មានឥទ្ធិពល ក្នុងការកំណត់ទិសដៅនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងទីក្រុងភ្នំពេញ និងទីក្រុងប៉េកាំង ឱ្យកាន់តែស្អិតរមួត និងមានស្ថិរភាពយូរអង្វែង

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


មេដឹកនាំកំពូលរបស់ចិនអំពាវនាវឱ្យបើកច្រកសមុទ្រហ័រមូសឡើងវិញ ដើម្បីសម្រាលវិបត្តិថាមពល

ខណៈដែលច្រកសមុទ្រហ័រមូស កំពុងក្លាយជាឆ្អឹងទទឹងកក្នុងកិច្ចចរចាសន្តិភាពជុំទីពីរនៅប្រទេសប៉ាគីស្ថាន ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានចេញមុខជ…

ថៃ ឡាំប៉ារឿងបាត់ទង់ជាតិ ដើម្បីយកជាលេសបង្កើនកម្ដៅនៅតំបន់យុទ្ធសាស្ត្រជាប់ព្រំដែនកម្ពុជា

តំបន់ព្រំដែនកម្ពុជា-ថៃកំពុងឡើងកម្ដៅជាថ្មី បន្ទាប់ពីភាគីថៃបានឡាំប៉ារឿងបាត់ទង់ជាតិចេញពីដងនៅតំបន់យុទ្ធសាស្ត្រកំពុងមានជម្លោះ ដែលថៃអះអាងជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ