បញ្ហាទីផ្សារត្រីនៅកម្ពុជា

បញ្ហាទីផ្សារត្រីនៅរកច្រកចេញមិនទាន់ឃើញ ជំរុញឲ្យអ្នកចិញ្ចឹមត្រីនឿយណាយក្នុងការចិញ្ចឹមកាន់តែខ្លាំង


បញ្ហាកូវីដ-១៩ បានបង្កផលប៉ះពាល់ជាច្រើនមកលើសេដ្ឋកិច្ចស្ទើរតែគ្រប់វិស័យ ក្នុងនោះ វារីវប្បកម្មចិញ្ចឹមត្រី ក៏កំពុងជួបបញ្ហាទីផ្សារចាក់ស្រេះរកច្រកចេញមិនទាន់ឃើញនៅឡើយ ដោយបញ្ហានេះបានចាប់ផ្ដើមមានឡើងតាំងពីឆ្នាំ២០២០ ហើយបន្តអូសបន្លាយមកទល់ពេលនេះ ហើយវាបាននិងកំពុងធ្វើឲ្យអ្នកចិញ្ចឹមត្រីក្នុងស្រុកពិសេសកសិដ្ឋានធំៗកំពុងមានការនឿយណាយក្នុងការចិញ្ចឹមត្រី ដោយអ្នកខ្លះក៏បានបោះបង់ការចិញ្ចឹមត្រីចោលព្រោះតែទប់ទល់នឹងការចំណាយមិនបាន។ នេះបើតាមការអះអាងរបស់សមាគមវារីវប្បកម្មកម្ពុជា។
រូបតំណាង៖ ការចិញ្ចឹមត្រីនៅកម្ពុជា

ជុំវិញ​នឹង​បញ្ហា​ទីផ្សារ​ត្រី​នេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ទទួលស្គាល់​ថា វា​ពិតជា​កំពុង​បង្ក​ជា​ការ​លំបាក​ចំពោះ​អ្នក​ចិញ្ចឹម​ក្នុងស្រុក​ដោយសារ​តែ​បញ្ហា​ចម្បង​នោះ គឺ​ការ​ខ្វះ​នូវ​គ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​គ្រប់គ្រង​ទីផ្សារ ខណៈ​ការ​នាំ​ចូល​ត្រី​នៅ​បន្ដ​មាន គួប​ផ្សំ​នឹង​ការ​ចិញ្ចឹម​ក្នុងស្រុក​នា​ពេល​បច្ចុប្បន្ន​មានការ​កើនឡើង​ច្រើន​។ ទោះ​យ៉ាងណា ក្រសួង​នៅ​តែ​បន្ដ​ខិតខំ​ក្នុង​ការ​ស្វែះ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះ​។

ឯកឧត្តម វេ​ង សា​ខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​លើក​ឡើង​ថា នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ថា ការ​ធ្វើ​វារីវប្បកម្ម បាន​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​តាំង ឆ្នាំ​២០២០ នៅ​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ហើយ​បញ្ហា​នេះ​បាន​អូស​បន្លាយ​រហូត​ដល់​ឆ្នាំ​២០២១ ដែល​បាន​និង​កំពុង​ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​ត្រី​នឿយណាយ និង​ពន្យារពេល​ក្នុង​ការ​ដាក់​កូន​ត្រី​ពូជ​ចិញ្ចឹម​បន្ត​។ ទោះ​យ៉ាងណា សម្រាប់​ការ​ធ្វើ​វារីវប្បកម្ម​ខ្នាត​តូច និង​មធ្យម​នៅ​ដំណើរការ​ធម្មតា ព្រមទាំង​មាន​សន្ទុះ​កើនឡើង ដោយ​ទទួល​បានការ​គាំទ្រ​តាម​រយៈ​រាជរដ្ឋាភិបាល​។

ឯកឧត្តម វេ​ង សា​ខុន បន្ថែម​ថា ការ​គ្រប់គ្រង ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​គ្រប់គ្រង​ទីផ្សារ​ត្រី មិន​ទាន់​បាន​ល្អ​ប្រសើរ ទើប​ធ្វើ​ឱ្យ​តម្លៃ​ទីផ្សារ​ត្រី​ក្នុងស្រុក​ធ្លាក់​ចុះ គួប​ផ្សំ​នឹង​ការ​ចិញ្ចឹម​ត្រី​ច្រើន ហើយ​ការ​នាំ​ចូល​ត្រី​ពី​ខាងក្រៅ​នៅ​តែ​បន្ត​។

បើ​តាម​រដ្ឋមន្ត្រី​កសិកម្ម ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កន្លង​មក​ក្រសួង​បាន​រៀប​បង្កើត​គោលនយោបាយ​ជំរុញ​វារីវប្បកម្ម​នៅ​កម្ពុជា​។ បើក​កិច្ចប្រជុំ ជាមួយ​ក្រុម​អ្នក​ចិញ្ចឹម​ត្រី​ក្នុងស្រុក ដើម្បី​រក​ដំណោះស្រាយ​ទីផ្សារ និង​ពង្រឹង​ការ​ត្រួតពិនិត្យ គុណភាព​ត្រី នាំ​ចូល​ជាដើម​។ លើ​ពី​នេះ ក្រសួង​ក៏​បាន​ជំរុញ​ឲ្យ​មានការ​បង្ក្រាប​ការ​នាំ​ចូល​ត្រី​ខុសច្បាប់ និង​កាត់​បន្ថយ​ការ​នាំ​ចូល​ត្រី​ផង​ដែរ​។

ជាមួយ​គ្នា​នេះ លោក ថា​យ សុ​មុនី ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​វារីវប្បកម្ម នៃ​ក្រសួងកសិកម្ម ក៏​បាន​លើក​ឡើង​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម នោះ​ទេ​។ លោក​ថា បញ្ហា​ក្នុង​វិស័យ​វារីវប្បកម្ម នៅ​តែ​កើត​មាន ទោះបី​កន្លង​មក​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ខិតខំ​រក​ដំណោះស្រាយ​ជូន​កសិករ​យ៉ាងណា​ក្ដី​។ ប្រធាន​នាយកដ្ឋាន​រូប​នេះ បាន​លើក​ឡើង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ជូន​ក្រុម​វា​រី​វប្បករ ក្រសួង​បាន​ជំរុញ​ផលិតភាព​ក្នុងស្រុក រឹត​បន្តឹង​ការ​នាំ​ចូល​ត្រី​ពី​ខាងក្រៅ និង​ពង្រឹងគុណភាព​ផល ជលផល ជាដើម​។

ទោះជា​បែប​នេះ​ក្ដី ក្រុម​អ្នក​ចិញ្ចឹម​ត្រី​ក្នុងស្រុក នៅ​មាន​ក្ដី​កង្វល់ ជាមួយ​បញ្ហា​នេះ​។ លោកស្រី កែវ យ៉ា​ដា ប្រធាន​ស្ដីទី​សមាគម​វា​រី​វប្បករ កម្ពុជា នៅ​តែ​បង្ហាញ​ការ​ព្រួយបារម្ភ និង​ត្អូញត្អែរ ពី​បញ្ហា​ទីផ្សារ​ត្រី នា​ពេល​បច្ចុប្បន្ន​។ បើ​ទោះបី កន្លង​មក​មានការ​ជួប​ប្រជុំ ជា​ច្រើន​ដង រវាង​ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ ដើម្បី​រក​ដំណោះស្រាយ ចំពោះ​បញ្ហា​ទីផ្សារ​ត្រី​ក្នុងស្រុក តែ​ប្រសិទ្ធភាព​ហាក់​នៅ​មាន​កម្រិត​។ បើ​តាម​លោកស្រី យ៉ា​ដា ក្រុម​អ្នក​ចិញ្ចឹម​ត្រី​ក្នុងស្រុក នៅ​តែ​ជួប​បញ្ហា​ទីផ្សារ ពិសេស​ក្រុម​អ្នក​ច​ញ្ចឹ​ម​ត្រី​ធំ​ៗ ជា​ច្រើន បាន​នាំ​គ្នា​ផ្អាក​ចិញ្ចឹម​ត្រី ព្រោះ​មិន​អាច​ទ្រាំទ្រ នឹង​ការ​ខាតដើម​ទុន​។

លោកស្រី​ប្រធាន​ស្ដីទី​សមាគម​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា សព្វថ្ងៃ ទីផ្សារ​ត្រី​ប្រសើរ​បន្តិច​ហើយ បើ​ប្រៀប​នឹង​កាល​ចាប់ផ្ដើម​ផ្ទុះ​កូ​វី​ដ​-១៩ ក្នុង​ព្រឹ​ត្ត្រិ​ការណ៍ ២០​កុម្ភៈ ព្រោះ​ចូល​ដល់​រដូវ​ក្ស​ត់​ត្រី តែ​តម្លៃ​វិញ​ហាក់​នៅ​ទាប​ដដែល​។ ដ្បិតថា មិន​អាច​បង្ហាញ​ពី​តម្លៃ​ត្រី នា​ពេល​បច្ចុប្បន្ន តែ​លោកស្រី យ៉ា​ដា បាន​បញ្ជាក់​ថា អ្នក​ចិញ្ចឹម​ត្រី​មួយ​ចំនួន កំពុង​រារែក​ចិត្ត​ក្នុង​ការ​ចិញ្ចឹម​ត្រី​បន្ត ព្រោះតែ​ស្ថានភាព​ទីផ្សារ​ត្រី នៅ​តែ​មិន​ទាន់​មាន​ស្ថិរភាព​។

ថ្វីបើ វិស័យ​វារីវប្បកម្ម បាន​ជួប​បញ្ហា​មួយ​ចំនួន អំឡុង​វិបត្តិ​កូ​វី​ដ​-១៩ តែ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ឯកឧត្តម វេ​ង សា​ខុន បាន​កត់សម្គាល់​ឃើញ​ថា នា​រយៈពេល​មួយ​ទស្ស​វត្ស​ចុង​ក្រោយ វិស័យ​នេះ ហាក់​មានការ​រីក​ចម្រើន​ខ្លាំង​។ យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២១ រហូត​មក​ដល់​បច្ចុប្បន្ន ផល​វារីវប្បកម្ម​ដែល​កម្ពុជា ទទួល​មាន​ប្រមាណ ១៥​ម៉ឺន​តោន​៕

អត្ថបទ៖ ខន ណារី

None



អត្ថបទបន្ទាប់


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរំពឹងក្លាយទៅជាធនាគារពាណិជ្ជឆាប់ៗ ក្រោយក្រុមហ៊ុនកូរ៉េ KB ទិញយកភាគហ៊ុន ១០០%

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជាគឺប្រាសាក់បានសម្រេចលក់ភាគហ៊ុន១០០% ឲ្យទៅក្រុមហ៊ុន KB Financial Group របស់ប្រទេសកូរ៉េខាងត្បូង ដ…

គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ តម្លៃ៧៨លានដុល្លារគ្រោងចាប់ផ្ដើមនៅដើម ខែវិច្ឆិកាឆ្នាំនេះ

គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលជាហិរញ្ញប្បទានរបស់សាធារណៈរដ្ឋកូរ៉េ គ្រោងនឹងចាប់ផ្ដើមនៅដើម ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ