ទិដ្ឋាការទេសចរណ៍

ជនបរទេសទៅលេងអាម៉េរិកអាចប្រឈមនឹងការតម្រូវឱ្យបង់ប្រាក់ធានារហូតដល់១៥,០០០ដុល្លារ


ជនបរទេស ដែលធ្វើដំណើរទៅសហរដ្ឋអាម៉េរិកក្រោមទិដ្ឋាការទេសចរណ៍ និងពាណិជ្ជកម្មមួយចំនួនអាចប្រឈមនឹងការតម្រូវឱ្យបង់ប្រាក់ធានាចន្លោះពី៥ពាន់ដុល្លាររហូតដល់១ម៉ឺន៥ពាន់ដុល្លារតាមការវាយតម្លៃរបស់អគ្គកុងស៊ុលនៃស្ថានទូតអាម៉េរិក។ អ្នកជំនាញបានចាត់ទុកចំណាត់ការនេះ គឺជាផ្នែកមួយនៃការរឹតបន្តឹងលើការហូរចូលជនអន្តោប្រវេសន៍ និងពង្រឹងសន្តិសុខរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចុះផ្សាយតាមសារព័ត៌មាន Channel News Asia។
ទិដ្ឋាការទេសចរណ៍
ដោយ

សហរដ្ឋអាម៉េរិកអាចតម្រូវឱ្យមានការបង់ប្រាក់ធានាចន្លោះពី៥ពាន់ដុល្លាររហូតដល់១ម៉ឺន៥ពាន់ដុល្លារអាម៉េរិកសម្រាប់ជនបរទេស ដែលធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិកក្រោមទិដ្ឋាការទេសចរណ៍ និងធុរកិច្ចមួយចំនួន ដែលវិធានការនេះគ្រោងនឹងដាក់ឱ្យអនុវត្តបណ្តោះអាសន្នក្នុងពេលឆាប់ខាងមុខនេះ។ ទំហំនៃការបង់ប្រាក់ធានានេះ វាអាស្រ័យលើការវាយតម្លៃរបស់អគ្គកុងស៊ុលរបស់ស្ថានទូតអាម៉េរិក។

អ្នកវិភាគបានចាត់ទុកចំណាត់ការនេះ គឺជាផ្នែកមួយនៃការពង្រឹងសន្តិសុខរបស់សហរដ្ឋអាម៉េរិក ដែលបានលើកឡើងដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងយុទ្ធនាការបង្រ្កាប និងរឹតបន្តឹងលើជនអន្តោប្រវេសន៍ខុសច្បាប់។ ហើយវាជាគោលនយោបាយនេះ ដែលត្រូវបានដាក់ចេញបន្ថែមលើគោលនយោបាយដែលលោក ត្រាំ បានប្រកាសកាលពីខែមិថុនា ដែលបានរឹតត្បិតការធ្វើដំណើរចូលសហរដ្ឋអាម៉េរិកមកពីប្រទេសចំនួន១៩ ក្រោមហេតុផលសន្តិសុខជាតិ។

តាមការជូនដំណឹងរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក គោលនយោបាយថ្មីនេះនឹងអនុវត្តចាប់ពីថ្ងៃទី២០ ខែសីហា តទៅ។ តាមការជូនដំណឹងមន្ត្រីកុងស៊ុលនឹងមានជម្រើស៣សម្រាប់កំណត់លើអ្នកដាក់ពាក្យសុំទិដ្ឋាការ គឺមានតម្លៃ៥ពាន់ដុល្លារ ១ម៉ឺនដុល្លារ និង១ម៉ឺន៥ពាន់ ហើយកញ្ចប់ថវិកានេះ នឹងត្រូវប្រគល់ជូនអ្នកនោះវិញ ប្រសិនបើពួកគេចាកចេញពីសហរដ្ឋអាម៉េរិកស្របតាមលក្ខខណ្ឌនៃទិដ្ឋាការរបស់ពួកគេ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិនកំពុងខិតខំពង្រីកប្រាក់យន់ឱ្យក្លាយជារូបិយបណ្ណអន្តរជាតិ ក្រោយទំនុកចិត្តលើប្រាក់ដុល្លារអាម៉េរិកហាក់ថមថយ

ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលំដាប់ទី២នៅលើពិភពលោកកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងធ្វើជាតូបនីយកម្មលើប្រាក់យន់ ឬធ្វើឱ្យប្រាក់យន់ទ…

តើមានកត្តាចម្បងអ្វីជំរុញឱ្យសេតវិមានគ្រោងដាក់ពិន័យធនាគារណា ដែលមិនទទួលយកអតិថិជនដោយសារនិន្នាការនយោបាយ?

សេតវិមាននៅពេលនេះកំពុងធ្វើសេចក្តីព្រាងបទបញ្ជាមួយសម្រាប់ដាក់ពិន័យធនាគារណា ដែលបោះបង់ចោលអតិថិជន ពោលគឺឈប់សហការរកស៊ីជាមួយអតិថិជន ឬមិនទទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ