វិស័យពាណិជ្ជកម្ម

រដ្ឋមន្ត្រីហិរញ្ញវត្ថុ​ G20 លើកលែងតែ​​ចិន គាំទ្រចំណាត់​ការ​លើ​អតុល្យភាពពាណិជ្ជកម្ម


ចិន កំពុងប្រឈមសម្ពាធកាន់តែខ្លាំងពីបណ្តាប្រទេសសេដ្ឋកិច្ចធំៗរបស់ពិភពលោក ដោយនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 សមាជិកចំនួន១៩ប្រទេសបានគាំទ្រចំណាត់ការលើគោលនយោបាយដែលពួកគេចាត់ទុកថា បង្កអតុល្យភាពពាណិជ្ជកម្ម និងធ្វើឱ្យទំនិញថោកៗជោរជន់ពេញទីផ្សារពិភពលោក។ ប៉ុន្តែចិន ដែលជាសមាជិករបស់ G20 បានបដិសេធមិនចូលរួមគាំទ្រចំណាត់​ការ​នេះឡើយ។
G20 រួមគ្នាដាក់សម្ពាធគាបចិន ខណៈក្រុងប៉េកាំងមិនព្រមដកថយមួយជំហាន
ដោយ

ស្ថានការណ៍នេះកំពុងបើកផ្លូវទៅរកការប្រឈមមុខផ្នែកសេដ្ឋកិច្ចជុំថ្មី ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងជំរុញសម្ពន្ធមិត្តឱ្យរួមគ្នាប្រឈមតតាំងនឹងការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌របស់ចិន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាល់ងារព័ត៌មាន Reuters។

រដ្ឋមន្ត្រីហិរញ្ញវត្ថុមកពី១៩ប្រទេសក្នុងក្រុមប្រទេស G20 បានគាំទ្រការចាត់វិធានការលើគោលនយោបាយដែលមិនផ្អែកលើយន្តការទីផ្សារ និងត្រូវបានចោទថា កំពុងបង្កអតុល្យភាពពាណិជ្ជកម្មយ៉ាងធ្ងន់ធ្ងរ ខណៈចិន ជាសមាជិក G20 តែមួយគត់ដែលមិនគាំទ្រចំណាត់ការនេះ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) បានថ្លែងថា ការគាំទ្រពីប្រទេសទាំង១៩ បង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងចំពោះការពឹងផ្អែកលើការនាំចេញរបស់ចិន។

ចិន កំពុងពឹងផ្អែកកាន់តែខ្លាំងលើការនាំចេញ ខណៈតម្រូវការក្នុងស្រុកនៅតែខ្សោយ ដោយកាលពីខែកក្កដា ការនាំចេញរបស់ចិន បានកើនឡើងជិត២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយរួមមាន រថយន្តអគ្គិសនី បន្ទះឈីប និងទំនិញឧស្សាហកម្មជាច្រើនទៀត។ សហរដ្ឋអាម៉េរិក បានឆ្លើយតបដោយដាក់ពន្ធគយ និងការរឹតបន្តឹងលើផលិតផលចិន មួយចំនួន ខណៈប្រទេសអឺរ៉ុបមួយចំនួនក៏កំពុងពិចារណាវិធានការតឹងរ៉ឹងជាងមុន។

ប៉ុន្តែសម្ពាធនេះ ក៏កំពុងបង្កការខ្វែងគំនិតរវាងទីក្រុងវ៉ាស៊ីនតោន និងសម្ពន្ធមិត្តមួយចំនួនផងដែរ។ អាល្លឺម៉ង់ បានព្រមានថា ជម្លោះពន្ធគយរបស់អាម៉េរិក និងសង្គ្រាមអ៊ីរ៉ង់ កំពុងបង្កើនភាពមិនប្រាកដប្រជា និងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោករងសម្ពាធ។ ជាមួយគ្នានេះ ចិន ក៏កំពុងរងការរិះគន់ដែរជុំវិញការរឹតបន្តឹងការនាំចេញរ៉ែសំខាន់ៗ និងរ៉ែកម្រ ដែលមានសារសំខាន់សម្រាប់ឧស្សាហកម្មទំនើបនៅទូទាំងពិភពលោក។

សារពី G20 បានបង្ហាញថា គំរូសេដ្ឋកិច្ចដែលពឹងផ្អែកខ្លាំងលើការនាំចេញរបស់ចិន កំពុងរងសម្ពាធកាន់តែខ្លាំង ហើយស្របពេលដែលទីក្រុងប៉េកាំង មិនបានបង្ហាញសញ្ញានឹងថយក្រោយមួយជំហាន នោះសមរភូមិពាណិជ្ជកម្មពិភពលោកអាចកំពុងឈានទៅរកការប្រឈមមុខដាក់គ្នាកាន់តែធំគួរឱ្យបារម្ភ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើសិស្សធ្លាក់បាក់ឌុបគួរបន្តរៀនថ្នាក់ទី១២ ឬបរិញ្ញាបត្ររង ឬជំនាញវិជ្ជាជីវៈ?

ក្រុមអ្នកជំនាញក្នុងវិស័យអប់រំបានលើកឡើងថា ការប្រឡងបាក់ឌុបមិនគួរត្រូវបានចាត់ទុកជាច្រកចុងក្រោយ នៃអនាគតសិស្សានុសិស្សឡើយ។ ចំពោះបេក្ខជនដែលមិ…

អ្នកនិពន្ធសៀវភៅ«Rich Dad Poor Dad»កំពុងផុងខ្លួនជាមួយបំណុល១,២ពាន់លានដុល្លារអាម៉េរិក

ទោះបីជាមានឈ្មោះល្បីល្បាញ និងមានសមត្ថភាពរកប្រាក់ចំណូលបានច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ ប្រសិនបើខ្វះការគ្រប់គ្រង និងចាត់ចែងហិរញ្ញវត្ថុឱ្យបានត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ