វិស័យពាណិជ្ជកម្ម

តើមានកត្តាចម្បងអ្វីខ្លះជំរុញឱ្យការនាំចូលទំនិញពីចិន មកកម្ពុជា កើនឡើងជាង៣២% នៅ៩ខែឆ្នាំនេះ?


ចិន គឺជាដៃគូរដោះដូរពាណិជ្ជកម្មធំជាងគេបំផុតរបស់កម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈនៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ ទំហំដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-ចិន បានឈានដល់ជាង១៤ពាន់លានដុល្លារ កើនឡើងជាង២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញទំនិញពីកម្ពុជា ទៅចិន មានទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារធ្លាក់ចុះជាង៧% ខណៈការនាំចូលទំនិញពីចិន មកកម្ពុជាវិញ មានទំហំទឹកប្រាក់ជាង១៣ពាន់លានដុល្លារកើនឡើងជាង៣២%។
វិស័យពាណិជ្ជកម្ម
ដោយ

អ្នកជំនាញជំនាញសេដ្ឋកិច្ចបានវាយតម្លៃថា កំណើននាំចូលទំនិញពីចិន មកកាន់ទីផ្សារកម្ពុជានេះ ត្រូវបានជំរុញជាចម្បងដោយសារការបិទច្រកព្រំដែនកម្ពុជា-ថៃ និងការកើនឡើងតម្រូវការវត្ថុធាតុដើមពីចិន។

ចិន នៅតែជាដៃគូរដោះដូរពាណិជ្ជកម្មធំជាងគេបំផុតរបស់កម្ពុជា ដោយនៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានឈានដល់ជាង១៤ពាន់លានដុល្លារ កើនឡើងជាង២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជា នាំចេញទៅចិន មានទំហំជាង១ពាន់លានដុល្លារធ្លាក់ចុះជាង៧% ខណៈការនាំចូលពីចិន មានទំហំទឹកប្រាក់ជាង១៣ពាន់លានដុល្លារកើនឡើងជាង៣២%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានវាយតម្លៃថា កំណើននាំចូលទំនិញពីចិន របស់កម្ពុជា នៅក្នុងរយៈពេល៩ខែកន្លងមកនេះ ត្រូវបានជំរុញដោយសារបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលឈានដល់ការបិទច្រកព្រំដែនគោក​ និងការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ របស់ពលរដ្ឋខ្មែរ។ កំណើននេះ ក៏ត្រូវបានរុញច្រានដោយសារការនាំចូលវត្ថុធាតុដើមនានា ជាពិសេសសម្រាប់បម្រើដល់វិស័យកាត់ដេរនៅកម្ពុជា។ ដោយឡែកចំពោះការនាំចេញទំនិញពីកម្ពុជា ទៅចិន មានលការធ្លាក់ចុះ អ្នកជំនាញរូបនេះយល់ឃើញថា គឺដោយសារបញ្ហាសេដ្ឋកិច្ចចិន មិនទាន់មានភាពល្អប្រសើរ ដែលជំរុញឱ្យមានការកាត់បន្ថយតម្រូវការនាំចូលទំនិញមួយចំនួន ហើយការបិទព្រំដែនកម្ពុជា-ថៃ បានកាត់ផ្តាច់ផ្លូវដឹកទំនិញរបស់កម្ពុជា មួយចំនួនទៅកាន់​ទីផ្សារចិន ផងដែរ។

​ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច កត់សម្គាល់ឃើញថា ការកើនឡើងការនាំចូលទំនិញពីចិន របស់កម្ពុជា នៅ៩ខែកន្លងមកនេះ គឺដោយសារបណ្តារោងចក្រសហគ្រាសនៅកម្ពុជា ភាគច្រើន ប្រើប្រាស់វត្ថុធាតុដើមរបស់ចិន។ ការមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ និងការទទួលស្គាល់កាន់តែច្រើននូវគុណភាពរបស់ទំនិញចិន ដែលមានតម្លៃសមរម្យរបស់ពលរដ្ឋខ្មែរកាន់តែច្រើន ក៏ជាកត្តាជំរុញឱ្យការនាំចូលទំនិញចិនមកកម្ពុជា មានការកើនឡើងផងដែរ។

​សូមជម្រាបថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ ការដោះដូរទំនិញរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ជិត៤៧ពាន់លានដុល្លារកើនឡើងជិត១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញរបស់កម្ពុជា មានទំហំជាង២២ពាន់លានដុល្លារកើនឡើងជិត១៣% ខណៈកម្ពុជា នាំចូលមកវិញ មានទំហំជាង២៤ពាន់លានដុល្លារកើនឡើងជាង១៦%៕




អត្ថបទបន្ទាប់


ប្រធានសភាព្រមានថា ការផ្អាកដំណើរការរដ្ឋាភិបាលអាម៉េរិកលើកនេះអាចមានរយៈពេលវែងមិនធ្លាប់មានជាប្រវត្តិសាស្ត្រ

ប្រធានសភាអាម៉េរិក លោក Mike Johnson បានព្រមានថា ការបិទផ្អាកដំណើរការរដ្ឋាភិបាលអាម៉េរិកលើកនេះអាចនឹងអូសបន្លាយពេលវែងបំផុតមិនធ្លាប់មានជា…

តើជប៉ុន អាចមាននាយករដ្ឋមន្រ្តីជាស្ត្រីជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដែរ ឬទេ?

ក្រោយត្រូវបានជ្រើសតាំងជាប្រធានគណបក្សកាន់អំណាច លោកស្រី សាណាអេ តាកាអ៊ីជី ត្រូវគេរំពឹងថា នឹងក្លាយជានាយករដ្ឋមន្រ្តីស្រីលើកដំបូងរបស់ជប៉ុន ប៉ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ