ជប៉ុន-អាម៉េរិក

ហេតុអ្វីជប៉ុនបង្កើនការបណ្តាក់ទុនវិនិយោគដោយផ្ទាល់ទៅកាន់សហរដ្ឋអាម៉េរិក?


បច្វុប្បន្នសហរដ្ឋអាម៉េរិក បាននាំមុខចិនក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់ក្រុមហ៊ុនជប៉ុនរាប់ចាប់តាំងពីវិស័យលំនៅឋានរហូតដល់ផលិតកម្មអាហារ។ ស្ថិតិបានបង្ហាញថា លំហូរវិនិយោគផ្ទាល់របស់ជប៉ុន ទៅកាន់សហរដ្ឋអាម៉េរិក មានទំហំសរុបជាង៦៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។គិតមកទល់់ពេលនេះ ទំហំវិនិយោគសរុបរបស់ជប៉ុន នៅអាម៉េរិកមានតម្លៃលើស៦៩៦ពាន់លានដុល្លារ។
ជប៉ុន-អាម៉េរិក
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei នៅពេលនេះអ្នកវិនិយោគទុនជប៉ុន កំពុងនាំគ្នាសម្រុកបង្កើនសកម្មភាពវិនិយោគនៅក្នុងសហរដ្ឋអាម៉េ​រិកដោយផ្ទាល់។ ប្រភពដដែលបានរាយការណ៍ថា និន្នាការនេះបានកើតមានឡើងផ្ទួនៗ ក្រោយពេលដែលក្រុមហ៊ុនជប៉ុន កំពុងកាត់បន្ថយសកម្មភាពវិនិយោគនៅក្នុងប្រទេសចិន ចាប់តាំងពីមានភាពតានតឹងខាងភូមិសាស្រ្តនយោបាយ និងសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េ​រិក។

ការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងជប៉ុន និងសហរដ្ឋអាម៉េ​រិកកាន់តែជិតស្និទ្ធបែបនេះ គឺកើតឡើងក្រោយរដ្ឋាភិបាលសហរដ្ឋអាម៉េ​រិក និងជប៉ុនបានបង្ហាញនូវការគាំទ្រ និងលើកទឹកចិត្តផលិតកម្មរបស់ប្រទេសទាំងពីរ ជាពិសេសគឺឧបករណ៍អេឡិចត្រូនិក ដើម្បីពង្រីកគម្លាតនៃការពឹងផ្អែកចិន។

ទិន្នន័យបឋមដែលរាយការណ៍ដោយអង្គការពាណិជ្ជកម្មរបស់ជប៉ុន បង្ហាញថា លំហូរវិនិយោគផ្ទាល់របស់ជប៉ុនទៅកាន់សហរដ្ឋអាម៉េរិក កាលពីឆ្នាំ២០២៣ មានទំហំសរុបជាង៦៣ពាន់លានដុល្លារ ពោលគឺស្ថិតក្នុងកម្រិតខ្ពស់ដូចគ្នានឹងឆ្នាំ២០២២។ ភាគហ៊ុននៃការវិនិយោគផ្ទាល់របស់ជប៉ុននៅសហរដ្ឋអាម៉េ​រិក​ មានតម្លៃសរុបលើស៦៩៦ពាន់លានដុល្លារ ដែលស្មើនឹង៥ដងនៃកម្រិតវិនិយោគនៅក្នុងប្រទេសចិន។

មកដល់ពេលនេះ អ្នកវិនិយោគជប៉ុនកំពុងព្យាយាមចាប់យកទឹកចិត្ត និងបង្កើនភាពកក់ក្តៅដើម្បីដណ្តើមទឹកចិត្ត និងការគាំទ្រពីអតិថិជនជាជនជាតិអាម៉េ​រិកកាំងចាប់តាំងពីលំនៅឋាន ដោយក្រុមហ៊ុនសំណង់ជប៉ុនជាច្រើនបានហក់ចូលលុកលុយនៅក្នុងពិភពអចលនទ្រព្យនៅអាម៉េ​រិក ក្រៅពីនោះ ក៏មានក្រុមហ៊ុនផលិតកម្មអាហាររាប់ចាប់តាំងពីក្រុមហ៊ុនផលិតកម្មមីជប៉ុនក៏កំពុងតែសម្រុកទៅបើករោងចក្រនៅសហរដ្ឋអាម៉េ​រិកផងដែរ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ម្ចាស់បំណុលមួយចំនួនយល់ព្រមឱ្យស្រីលង្កាផ្អាកសងបំណុលរហូតដល់ឆ្នាំ២០២៨

ប្រទេសស្រីលង្កា និងម្ចាស់បំណុលរបស់ខ្លួនមួយចំនួនកំពុងចរចាគ្នាជាលើកចុងក្រោយដើម្បីសម្រេចពីការយល់ព្រមឱ្យស្រីលង្កាអាចផ្អាកសងបំណុលដល់ពួកគេម្ដងទៀត…

Vietjet បន្ថែមសេវាកម្មថ្មី ភ្ជាប់ការហោះហើរទីក្រុងហូជីមិញជាមួយទីក្រុងស៊ីអានរបស់ចិន

អ្នកធ្វើដំណើរតាមផ្លូវអាកាសទទួលបាននូវបទពិសោធថ្មី នៅពេលដែលក្រុមហ៊ុន Vietjet ពង្រីកបណ្តាញជើងហោះហើររបស់ខ្លួនបន្ថែមទៀតរវាងប្រទេសវៀតណាម និងប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ