អតិផរណាអាម៉េរិក

ឥទ្ធិពលសង្គ្រាមនៅអ៊ីរ៉ង់ រុញច្រានអតិផរណានៅអាម៉េរិកឱ្យហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន


បន្ទាប់ពីតម្លៃប្រេងឥន្ធនៈបានហក់ឡើងខ្ពស់ដោយសារវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់ ពេលនេះស្រមោល នៃអតិផរណាកំពុងចាប់ផ្ដើមលងបន្លាចសេដ្ឋកិច្ចសហរដ្ឋអាម៉េរិកជាថ្មី។ សារព័ត៌មាន Bloomberg បានរាយការណ៍ថា វិបត្តិសង្គ្រាមនៅអ៊ីរ៉ង់បានក្លាយជាកាតាលីកររុញច្រានឱ្យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់កាលពីខែមីនា កើនឡើងរហូតដល់១% ដែលជាអត្រាកំណើនដ៏ខ្ពស់បំផុត និងរហ័សបំផុតគិតចាប់តាំងពីឆ្នាំ ២០២២ មក។
អតិផរណាអាម៉េរិក
ដោយ

អត្រាអតិផរណានៅសហរដ្ឋអាម៉េរិកត្រូវបានគេមើលឃើញថា បានកើនឡើងយ៉ាងគំហុកជាលើកដំបូងបន្ទាប់ពីមហាអំណាចមួយនេះបានចាប់ដៃជាមួយអ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ។ នៅដើមដំបូងនៃជម្លោះ ផលប៉ះពាល់បានបង្ហាញជារូបរាងត្រឹមតែការឡើងថ្លៃប្រេងឥន្ធនៈប៉ុណ្ណោះ។

ប៉ុន្តែអ្នកសេដ្ឋកិច្ចបានសង្កេតឃើញថា ក្រោយពេលតម្លៃថាមពលហក់ឡើង វាក៏បានអូសទាញតម្លៃទំនិញប្រើប្រាស់ក្នុងខែមីនា ឱ្យឡើងតាមក្នុងកម្រិត១%ភ្លាមៗ។ សង្គ្រាមនេះបានរុញឱ្យតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយនានានៅអាម៉េរិកហក់ឡើងថ្លៃជាង១ដុល្លារក្នុងមួយហ្គាឡុង ដោយ១ហ្គាឡុងមានជិត៤លីត្រ ដែលជាហេតុធ្វើឱ្យតម្លៃស្បៀងអាហារ និងសេវាកម្មផ្សេងៗស្ទុះឡើង០,៣% បន្ថែមទៀត។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺន្ទស្សន៍តម្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន ដែលមិនរាប់បញ្ចូលថ្លៃស្បៀង និងថាមពល ក៏បានកើនឡើង០,៤%ផងដែរ។ តួលេខទាំងនេះ គឺជាសក្ខីកម្មបង្ហាញថា វឌ្ឍនភាពនៃការគ្រប់គ្រងអតិផរណារបស់អាម៉េរិកកំពុងជួបឧបសគ្គធំ។

កំណើនតម្លៃទំនិញ និងការចំណាយរបស់ពលរដ្ឋអាម៉េរិកនេះ នឹងបង្កជាផលរំខានយ៉ាងខ្លាំងដល់ការសម្រេចចិត្តកំណត់អត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក ដែលកំពុងស្ថិតក្នុងដំណាក់កាលពិចារណាបញ្ចុះអត្រាការប្រាក់។ យ៉ាងណាមិញក្រុមអ្នកវិភាគលើកឡើងថា ក្រៅពីសហរដ្ឋអាម៉េរិក តំបន់មជ្ឈិមបូព៌ា អឺរ៉ុប អាហ្វ្រិក និងអាស៊ីអាគ្នេយ៍ ក៏កំពុងរងសម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដូចគ្នាដែរ។

ទោះបីជាបច្ចុប្បន្ន ផលប៉ះពាល់លើសហរដ្ឋអាម៉េរិកហាក់ស្ថិតក្នុងកម្រិត ដែលអាចគ្រប់គ្រងបាន ប៉ុន្តែប្រសិនបើវិបត្តិសង្គ្រាមនៅតែបន្តអូសបន្លាយ ហើយអតិផរណានៅតែបន្តកើនឡើង នោះសេដ្ឋកិច្ចរបស់មហាអំណាចលេខ១ពិភពលោកមួយនេះ នឹងត្រូវធ្លាក់ក្នុងសម្ពាធកាន់តែខ្លាំង ដែលអាចប៉ះពាល់ដល់ស្ថិរភាពកំណើនសេដ្ឋកិច្ចរយៈពេលវែង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សង្គ្រាមអ៊ីរ៉ង់ជំរុញឱ្យលោក ត្រាំ ស្នើកញ្ចប់ថវិកាការពារជាតិ១,៥ទ្រីលានដុល្លារនៅឆ្នាំ២០២៧ ដែលជាទំហំធំបំផុតជាប្រវត្តិសាស្ត្រ

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានស្នើកញ្ចប់ថវិកាការពារជាតិរហូតដល់ទៅ១,៥ ទ្រីលានដុល្លារសម្រាប់ឆ្នាំ២០២៧ ដែលជាការដំឡើងថវិកាការ…

ក្រុមហ៊ុនបូទីកាចែកសាំងឱ្យពលរដ្ឋដោយឥតគិតថ្លៃ ខណៈពលរដ្ឋចង់ឃើញក្រុមហ៊ុនផ្សេងៗធ្វើបែបនឹងដែរ ក្នុងគ្រាដែលតម្លៃប្រេងកំពុងហក់ឡើងខ្ពស់នេះ

ស្របពេលដែលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារបន្តហក់ឡើងខ្ពស់ដោយសារឥទ្ធិពលសង្គ្រាមនៅមជ្ឈិមបូព៌ា ក្រុមហ៊ុន បូទីកា បានបង្កើតព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ