វិស័យទេសចរណ៍

ភ្ញៀវទេសចរឥណ្ឌា យ៉ាងច្រើនកុះករសម្រុកមកលេងកម្សាន្តនៅខេត្តសៀមរាប នៅប៉ុន្មានថ្ងៃចុងក្រោយនេះ តើដោយសារកត្តាអ្វី?


ខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងមានសុវត្ថិភាពមួយរបស់កម្ពុជា ដែលភ្ញៀវទេសចរអន្តរជាតិ តែងតែនិយមទៅលេងកម្សាន្តរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលជាអច្ឆរិយសំណង់ដ៏អស្ចារ្យ និងជាសម្បត្តិបេតិកភណ្ឌពិភពលោកមួយដ៏ល្បីល្បាញ។ បើតាមការបញ្ជាក់របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅប៉ុន្មានថ្ងៃចុងក្រោយនេះតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអង្គរទទួលបានភ្ញៀវទេសចរអន្តរជាតិ មកលេងកម្សាន្តច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសភ្ញៀវទេសចរជនជាតិឥណ្ឌា តែម្តង។
វិស័យទេសចរណ៍
ដោយ

លោក ធិម សេរីវុឌ្ឍ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានអះអាងថា នារដូវកាលចុងឆ្នាំនេះ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអង្គរខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរអន្តរជាតិ មកលេងកម្សាន្តច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសនៅប៉ុន្មានថ្ងៃចុងក្រោយនេះមានភ្ញៀវទេសចរជនជាតិឥណ្ឌា យ៉ាងច្រើន បានសម្រុកមកលេងរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ។ ភ្ញៀវទេសចរឥណ្ឌា មួយចំនួនចូលមកកម្ពុជា តាមរយៈកញ្ចប់ដំណើរកម្សាន្តរយៈពេលវែង និងមួយចំនួនជាលក្ខណៈឯកជន ក្រោយពួកគេផ្លាស់ប្តូរគោលដៅទេសចរណ៍ពីប្រទេសជិតខាង។

ប្រធានមន្ទីរទេសចរណ៍រូបនេះរំពឹងថា ខេត្តសៀមរាបនឹងទទួលបានកំណើនភ្ញៀវទេសចរឥណ្ឌា កាន់តែច្រើនថែមទៀតនាពេលខាងមុខ ដោយសារខេត្តសៀមរាប មានការតភ្ជាប់ជើងហោះហើរជាមួយឥណ្ឌា និងជាទីតាំងដែលមានប្រវត្តិសាសនារួមគ្នារវាងឥណ្ឌា និងកម្ពុជា ដែលពួកគេប្រាថ្នាចង់ឃើញ និងគោរពឱ្យតម្លៃ។

​លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានចាត់ទុកកាលៈទេសៈបច្ចុប្បន្នជាឱកាសមាសសម្រាប់កម្ពុជា ក្នុងការស្រូបទាញភ្ញៀវទេសចរឥណ្ឌា ជាពិសេសខេត្តសៀមរាប ក្រោយពួកគេធ្វើពហិការមិនទៅកម្សាន្តនៅប្រទសថៃ។ ម្យ៉ាងទៀត ដោយសារកម្ពុជា ត្រូវបានគេទទួលស្គាល់ថា ជាទឹកដីនៃអាទិទេពរបស់សាសនាហិណ្ឌូ ដែលមានប្រវត្ថិសាស្រ្តជាប់សែស្រឡាយជាមួយឥណ្ឌា យ៉ាងជ្រាលជ្រៅតាមរយៈប្រាសាទអង្គរវត្ត និងប្រាសាទបុរាណផ្សេងៗទៀត ដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រះវិណ្ណុ និងព្រះសិវៈ​ជាដើម។ កត្តានេះជាចំណុចទាក់ទាញមួយរបស់កម្ពុជា ក្នុងការស្រូបទាញភ្ញៀវទេសចរឥណ្ឌា គួបផ្សំកម្ពុជា និងឥណ្ឌា មានការតភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នា។

​បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ទោះបីបច្ចុប្បន្នមានភ្ញៀវទេសចរឥណ្ឌា ចូលកម្សាន្តច្រើនកុះករក៏ពិតមែន តែការស្វាគមន៍ និងការធ្វើបដិសណ្ឋារកិច្ចពីសំណាក់ប្រតិបត្តិករទេសចរក្នុងខេត្តគោលដៅប្រវត្តិសាស្ត្រមួយនេះមិនមានបញ្ហានោះទេ ពោលគឺពួកគេបានត្រៀមខ្លួនរួចហើយក្នុងការស្វាគមន៍ភ្ញៀវទេសចរឥណ្ឌា៕




អត្ថបទបន្ទាប់


លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម

(ភ្នំពេញ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥) - ប្រធានក្រុមហ៊ុន Vietjet លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ បានទទួលងារជាវីរនារីពលកម្មឆ្នើម ដែលជាក…

កម្ពុជា មិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះទេ

ក្រោយមានការព្រមព្រៀងឈប់បាញ់ភ្លាមៗនៅនឹងកន្លែងកាលពីថ្ងៃទី ២៧ ខែធ្នូ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា នៅធ្ងៃទី ២៩ ខែធ្នូនេះ ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ